ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ អត្តពលិករបស់កម្ពុជាមួយរូបទៀតហើយ ដែលឈ្នះមេដាយមាសយកមកជូនជាតិមាតុភូមិ គឺកីឡាករ គង់ សិលា ក្លាយជាមេដាយមាសដំបូងរបស់កម្ពុជា នៃប្រភេទកីឡាលើកទម្ងន់ជនពិការ វិញ្ញាសាទម្ងន់ ១០៧គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម២០២៣ ដែលជាកីឡាករពិការជើងទាំងសងខាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ មហាជន និងបងប្អូនខ្មែរនិយមប្រើប្រាស់បណ្ដាញសង្គម បានចូលត្រេកអរ អបអរសាទរ រំភើប រីករាយ និងមានមោទកភាពជាខ្លាំង ចំពោះទឹកចិត្ត ក្ដីស្រឡាញ់ ខំប្រឹង ប្រើកម្លាំងទាំងអស់ មិនបោះបង់ របស់កីឡាករជនពិការ គង់ សិលា ដើម្បីយកឈ្នះ ដណ្ដើបាននូវមេដាយមាស លើកមុខមាត់ យកមកជូនជាតិ ឲ្យទាល់តែបាន នៅលើកទឹកដីកំណើតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕
សូមទស្សនារូបភាពខាងក្រោម៖
![គង់ សិលា](https://s9.kh1.co/__image/w=650,h=813,q=100/db/dbb74472c2c6145549f49f39a66804a176708a14.png)
![គង់ សិលា](https://s9.kh1.co/__image/w=650,h=433,q=100/a4/a42a2c41154ff575289a3f675dcf0206496c6ce8.jpg)
![គង់ សិលា](https://s9.kh1.co/__image/w=650,h=433,q=100/a5/a5535cb53bea2af35a25985e0e4d46e24c7859f5.jpg)
![គង់ សិលា](https://s9.kh1.co/__image/w=650,h=433,q=100/68/68a4889a1d766df43c4053ea2603a5b86d4cbfcb.jpg)
![គង់ សិលា](https://s9.kh1.co/__image/w=650,h=433,q=100/d3/d36795c02029ebfbc5105e08882368ddc6240499.jpg)
![គង់ សិលា](https://s9.kh1.co/__image/w=650,h=433,q=100/d3/d36795c02029ebfbc5105e08882368ddc6240499.jpg)