ហ្វេនៗញញឹម បិទមាត់មិនជិត ពេលឃើញ វណ្ណដា និងកូនប្រុសម្ចាស់ក្រុមហ៊ុនហានុមានរាំ សង្ហាមិនចាញ់គ្នា (មានវីដេអូ)

//s9.kh1.co/3a/3a80436a8e36069aa7e5a08459d71bdacb6cbf18.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

ហ្វេនៗញញឹម បិទមាត់មិនជិត ពេលឃើញ វណ្ណដា និងកូនប្រុសម្ចាស់ក្រុមហ៊ុនហានុមានរាំ សង្ហាមិនចាញ់ប៉ុន្មានទេ។​

កម្សាន្ដ៖ ដូចដែលប្រិយមិត្ត អ្នកគាំទ្របានជ្រាបរួចមកហើយថា កំពូលតារាចម្រៀងរ៉េបប្រុស លំដាប់ប្រទេសកម្ពុជា ដែលមានឈ្មោះបោះសម្លេងល្បីរន្ទឺ យ៉ាងខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេសលោក វណ្ណដា កំពុងទាក់ទាញចិត្តអ្នកគាំទ្រជាខ្លាំង មិនថាក្នុងនឹងក្រៅប្រទេស ដែលត្រូវបានគេស្គាល់ថាជា តារាចម្រៀងប្រុស ឃើញមានវត្តមាននៅក្នុងកម្មវិធី ប្រគុំតន្រ្ដីធំៗជាច្រើន ទាំងក្នុងប្រទេស នៅក្រៅប្រទេស ក៏អ្នកគាំទ្រឃើញមានវត្តមាន របស់តារា នៅក្នុងការចូលរួមប្រគុំតន្រ្ដី លើឆាកអន្ដរជាតិធំៗដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 វណ្ណដា
 វណ្ណដា

យ៉ាងណាមិញ ហ្វេនៗ និងបងប្អូននិយមប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបាននៅចាំយ៉ាងច្បាស់ ថាកំពូលតារាចម្រៀងរ៉េបប្រុសលោក វណ្ណដា ជាទូតសុច្ឆន្ទៈនៃក្រុមហ៊ុនស្រាបៀដ៏ធំរបស់ ហានុមាន ហើយបើមើលជាក់ស្ដែងទៅ វណ្ណដា ពិតជាជិតស្និតយ៉ាងខ្លាំង ជាមួយក្រុមគ្រួសារម្ចាស់ក្រុមហ៊ុន ជាពិសេសជាមួយនឹងកូនប្រុសទាំងពីរ របស់ម្ចាស់ក្រុមហ៊ុនស្រាបៀ ហានុមាន នោះផ្ទាល់តែម្ដង។

 វណ្ណដា
 វណ្ណដា

ដោយឡែក កាលពីថ្មីៗនេះ វណ្ណដា និងកូនប្រុសពៅរបស់ម្ចាស់ក្រុមហ៊ុន ហានុមាន ត្រូវបានគេស្គាល់មានឈ្មោះថា Erich Phan បានរាំច្រៀង ជាមួយគ្នាយ៉ាងស្និតស្នាល ក្នុងកម្មវិធី HANUMAN Havana night បើមើលទៅទាំង វណ្ណដា និងErich Phan សង្ហា និងពូកែរាំមិនចាញ់គ្នាប៉ុន្មាននោះទេ ធ្វើឲ្យហ្វេនៗឯណេះវិញ ញញឹមបិទមាត់មិនជិត ពេលឃើញ អាយដលទាំងពីររបស់ខ្លួន រាំជះរាងស្រស់សង្ហា ជាមួយគ្នាយ៉ាងនេះផងដែរ៕

សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖

 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
Erich Phan
Erich Phan
Erich Phan
Erich Phan
Erich Phan
Erich Phan
វណ្ណដា និងErich Phan
វណ្ណដា និងErich Phan
វណ្ណដា និងErich Phan
វណ្ណដា និងErich Phan
វណ្ណដា និងErich Phan
វណ្ណដា និងErich Phan
ប្រភពវីដេអូ៖ Leap Kh
វណ្ណដា
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T