កូរ៉េ៖ ប្រិយមិត្តដែលគាំទ្រតារា Kpop ច្បាស់ជាស្គាល់ក្រុម Shinee ដែលជាក្រុមដ៏ល្បីល្បាញ ហើយក៏ជារៀមច្បងរបស់ក្រុមKpop ជំនាន់ក្រោយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយពីផ្អាកសកម្មភាពជាក្រុមអស់រយៈពេលប៉ុន្មានឆ្នាំមក ពេលនេះ Shinee ត្រឡប់មកវិញជាមួយនឹងសមាជិក៤នាក់ ដែលក្នុងនោះមាន Key, Minho, Taemin និង Onew។

ស្របពេលដែលហ្វេនសប្បាយចិត្ត ហ្វេនក៏មានការព្រួយបារម្ភទៅលើ Onew ផងដែរ ដោយតារាប្រុសរូបនេះ
បង្ហាញរូបរាងស្គមស្គាំងជាងមុន ទម្រង់មុខពីមុន មូល ប្រែជាមុខជ្រុង រាងសល់តែស្បែកដណ្ដប់ឆ្អឹង។
ទោះជាយ៉ាងណាក៏ដោយ Onew បាននិយាយថា ខ្លួនលោកសុខភាពល្អ មិនមានបញ្ហារអ្វីនោះទេ។
សូមទស្សនារូបភាពបច្ចុប្បន្នរបស់ Onew ខាងក្រោមនេះ៖




