កំុនាំគ្នាតូចចិត្តអី សូម្បីតែលំដាប់តារាល្បីៗ ក៏ពេលខ្លះ មុខមានបញ្ហាដែរ

//s9.kh1.co/e2/e2947993693bf8f301db1442ecc99973168f18d7.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

កុំនាំគ្នាតូចចិត្ត ថាស្បែកមុខមានបញ្ហា សូម្បីតែកំពូលតារាល្បីៗប៉ុន្មានរូបនេះ ពូកែថែរក្សាសម្រស់ ក៏មានបញ្ហាស្បែកមុខដែរ។

កម្សាន្ដ៖ ជាការពិតណាស់ ស្ទើតែ៩០% ទៅហើយទាំងបុរស និងស្រ្ដីនៅជុំវិញពិភពលោក គឺសុទ្ធតែមានបញ្ហាស្បែកមុខទាំងអស់ ដូចជានៅសម័យបច្ចុប្បន្ន អ្វីៗកាន់តែទំនើប គ្រឿងសំអាងសម្រាប់ថែរក្សាសម្រស់ ក៏មានច្រើនមុខច្រើនប្រភេទ ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីបង្កើនសម្រស់ឲ្យកាន់តែស្រស់ស្អាត ហើយមួយវិញទៀត ការប្រើប្រាស់គ្រឿងសំអាងខុស មិនមានស្ដង់ដា ក៏បណ្ដាលឲ្យស្បែកមុខឡើងមុន បែកញើស មានធូលីដីនៅលើផ្ទៃមុខក៏បណ្ដាល ឲ្យកើតមុនដូចគ្នា និងមានកត្តាជាច្រើនទៀត ដែលធ្វើឲ្យផ្ទៃមុខមានបញ្ហាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មានមនុស្សមួយចំនួន តែងតែតូចចិត្តជាមួយស្បែកមុខរបស់ខ្លួន ដែលមានបញ្ហាឡើងមុនអីផ្សេងៗ ធ្វើឲ្យផ្ទៃមុខមិនស្អាត មិនមានភាពជឿជាក់ និងត្រូវបានរងការចំអក ពីមនុស្សជុំវិញខ្លួនថែមទៀតផង តែជាក់ស្ដែង បើងាកមកមើលកំពូលតារា លំដាប់ពិភពលោកល្បីៗ ប៉ុន្មានរូបនេះវិញ មានលុយច្រើន ប្រើប្រាស់សុទ្ធសឹងតែផលិតផលល្អៗ មកពីក្រៅប្រទេស ហើយថែមទាំងទៅគ្លីនិកកែសម្ផស្ស ម៉ាស្សា ដើម្បីថែរក្សាសម្រស់របស់ពួកគេ ក៏នៅតែមានបញ្ហាស្បែកមុខ ឡើងមុនជាដើម ព្រោះតែពួកគេ ប្រើប្រាស់គ្រឿសំអាងច្រើន មុនពេលបង្ហាញខ្លួននៅក្នុងកម្មវិធី ក៏ដូចជានៅលើឆាក។

ជារួមមក យើងឈប់តូចចិត្ត និងមានការព្រួយបារម្ភ ក៏ដូចជាឈប់បន្ទោសខ្លួនឯងទៀតទៅ ថាមានស្បែកមុខមិនស្អាត​ មុខខូចឡើងមុន ព្រោះថាសូម្បីតែកំពូលតារាល្បីៗ លំដាប់ពិភពលោក ប៉ុន្មានរូបនេះ ក៏នៅតែមានបញ្ហាស្បែកមុខ និងមុខឡើងមុនដូចគ្នា ឲ្យតែជាមនុស្ស ហើយស្បែកមុខរបស់យើងមិនមែន ស្អាតភ្លឺថ្លា ម៉តរលោងគ្រប់ពេលទេ វាតែងតែមានបញ្ហាចឹងហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T