មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យធំមួយ ក្នុងចំណោមមន្ទីរពេទ្យស្តង់ដាអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់តម្លៃសមរម្យជូនប្រជាជនខ្មែរ!

//s9.kh1.co/e4/e4bf6271404c5b2c86f98948fa23b07bd39a53b4.jpg
សង្គម

 ២៨-មិថុនា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ត្រូវបានគេទទួលស្គាល់ថា ជាមន្ទីរពេទ្យធំមួយ ដែលមានទីតាំងធំទូលាយជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺមានលក្ខណៈស្តង់ដារ។

ភ្នំពេញ៖ ក្នុងចំណោមមន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដែលបំពាក់គ្រឿងបរិក្ខាពេទ្យទំនើបៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា មន្ទីរពេទ្យអន្តរជាតិ អរៀនដា ត្រូវបានគេទទួលស្គាល់ថា ជាមន្ទីរពេទ្យធំមួយ ដែលមានទីតាំងធំទូលាយជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺមានលក្ខណៈស្តង់ដារ អនាម័យ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ និងផ្នែកវះកាត់ទូទៅ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/71/710221e6a347af8a84b8d2e94d2d6f3dfed845fd.jpg

បច្ចុប្បន្ននេះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានគិតគូរល្អិតល្អន់នូវតម្លៃដ៏សមរម្យរបស់ខ្លួន ដើម្បីឲ្យប្រជាជនទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។

https://s9.kh1.co/__image/w=650,h=434,q=100/6d/6d01668a5fe27e5edfca21434d80de6652a37db4.jpg
https://s9.kh1.co/__image/w=650,h=434,q=100/37/372dcc476ed873df1d8a893b5588ef47a33330d4.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ee/eeaa5fd0341456c30d868cbc466affda45761128.jpg

ដោយក្នុងនោះតម្លៃ៖

១) ការពិនិត្យសុខភាពទូទៅត្រឹមតែ ១២០ ដុល្លារ៖
អតិថិជននឹងទទួលបានការពិនិត្យរហូតដល់ ១៤មុខងារ សម្រាប់កញ្ចប់ស្តង់ដារ ដោយជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់ ២០ឆ្នាំឯណោះ។

២) កញ្ចប់សម្រាលដោយធម្មជាតិ តម្លៃត្រឹមតែ ១០៩៩ ដុល្លារ៖

អតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាព ដែលក្នុងមួយ ករណីៗ មានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺនឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង។

https://s9.kh1.co/__image/w=650,h=434,q=100/fd/fd19ffbc0119c2cbf333bad7c3569db0f1cb17c4.jpg
https://s9.kh1.co/__image/w=650,h=434,q=100/17/17c13102b577cde1eadfbf9fbe8a32171180591d.jpg

ដើម្បីពង្រីកវិសាលភាពនៃការព្យាបាល និងដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរ មិនចាំបាច់ទៅព្យាបាលនៅបរទេស មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបំពាក់បន្ថែមនូវម៉ាស៉ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីនCT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀនសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។

https://s9.kh1.co/__image/w=650,h=434,q=100/fa/fa4a5967c50646d71c5f6fcc0a6c181822c6b6b0.jpg

ទន្ទឹមនឹងនេះ ម៉ាស៉ីនរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ត្រូវបានថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេស ដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់ ២០ឆ្នាំឯណោះ ហើយការបកប្រែលទ្ធផលថត គឺធ្វើនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរី។

https://s9.kh1.co/__image/w=650,h=434,q=100/09/09b99c326dab786bb31137bdbba124d5fda53522.jpg

កាន់តែពិសេសផងដែរ ដើម្បីអបអរសាទរនៃការបើកដំណើរការ មន្ទីរពេទ្យអន្តជាតិ អរៀនដា មានការផ្តល់ជូនពិសេស ដល់ប្រជាជនទូទាំងប្រទេសកម្ពុជា លើសេវាកម្មពិនិត្យសុខភាពទូទៅទៀតផង! ដោយលោកអ្នកចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់ ២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ។

https://s9.kh1.co/__image/w=650,h=434,q=100/af/afb21a22566a1cc83140228f09662b1ca3e75b8b.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7d/7dd0a974b00e61dbc4b8b9e7e6a66531a3483474.jpg

ការផ្តល់ជូននេះសម្រាប់លោកអ្នក ដែលអញ្ចើញមកកក់កញ្ចប់ពិនិត្យសុខភាពទូទៅ ចាប់ពីថ្ងៃទី ២៩ មិថុនា ២០២៣ ដល់ ថ្ងៃទី ០៥ កក្កដា ២០២៣ តែប៉ុណ្ណោះ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/ea/eaf794687fdb5466a69413a1d637099ed0f65c09.jpg

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អរៀនដា ជាមន្ទីរពេទ្យបង្កើតដោយកូនខ្មែរ តែមានស្តង់ដារអន្តរជាតិ ដែលនឹងជួយកាត់បន្ថយចំនួនពលរដ្ឋទៅរកការព្យាបាលនៅបរទេស

 ០៣-មករា-២០២៤ 
 ២ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/f8/f8031becb685229ba060b5554aa89edae5ce4ea3.jpg

នាំមកនូវមុខមាត់ថ្មី! ពិធីសម្ពោធដំណើរការអគារពង្រីកថ្មី “ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ” នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ដែលបានប្រព្រឹត្តឡើងនៅម៉ោង ៩:០០ព្រឹកនេះ នៅជាន់ផ្ទាល់ដី

 ០៤-វិច្ឆិកា-២០២៣ 
 ៤ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T