ភ្នំពេញ៖ កាលពីចុងខែមិថុនា កន្លងទៅនេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយមូលនិធិគីណាល់ ទាក់ទងនឹងការកែច្នៃប្រហុក សម្រាប់ពាណិជ្ជកម្ម ជំរុញឲ្យការកែច្នៃប្រហុកសម្រាប់ការនាំចេញ គឺមានគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ជាមួយគ្នានេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីនៃក្រសួងកសិកម្ម បានណែនាំឲ្យបន្ថែមការស្រាវជ្រាវ ឲ្យបានច្បាស់លាស់ សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ផ្ដោតទៅលើបច្ចេកទេសនៃការកែច្នៃ រសជាតិ និងក្លិន ដើម្បីឲ្យមានប្រសិទ្ធភាព និងនិរន្ដរភាពសេដ្ឋកិច្ចពិតប្រាកដ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា «កម្ពុជាមានសមត្ថភាព នៃការផ្គត់ផ្គង់ប្រហុក ជាលក្ខណៈពាណិជ្ជកម្មឆ្នាំ២០២២ មានប្រមាណចំនួន ៨,៩០០តោន ក្នុងមួយឆ្នាំ ដែលចូលរួមផលិត ដោយប្រតិបត្តិសរុបចំនួន ១៨២ សហគ្រាសកែច្នៃទូទាំងប្រទេស ក្រៅពីផ្គត់ផ្គង់នៅក្នុងស្រុក ប្រហុកខ្មែរ ដែលប្រជាជនខ្មែរគ្រប់រូប ចាត់ទុកជាអាហារប្រពៃណី ឆ្ងុយឆ្ងាញ់ និងពេញនិយមរហូតដល់ពេលបច្ចុប្បន្ន ក៏នឹងនាំចេញទៅកាន់ក្រៅប្រទេសធំៗចំនួន៣ រួមមាន៖ ប្រទេសអាមេរិក បារាំង និងកូរ៉េ ជាពិសេស ដើម្បីជំរុញការងារនេះ ក្រសួងជួយគាំទ្រ ទាំងផ្នែកចំណេះដឹង បច្ចេកទេស គោលនយោបាយ និងប្រព័ន្ធផ្សព្ចផ្សាយផងដែរ»៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
សូមទស្សនារូបភាពខាងក្រោម៖





