នៅវៀតណាម មានកម្មវិធីរកអ្នកណាគេង បានយូរជាងគេឈ្នះ៤ពាន់ដុល្លារ តោះៗ

//s9.kh1.co/ea/eadb5a2f0f4f586cabfb538c959e16c86d959698.png
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ជារឿងដ៏គួរឲ្យហួសចិត្ត និង នឹកស្មានមិនដល់ ដែលនៅប្រទេសវៀតណាម បានបង្កើត កម្មវិធីប្រកួតមួយ ហៅថា កម្មវិធីប្រកួតដេក។​

វៀតណាម៖​ ជារឿងដ៏គួរឲ្យហួសចិត្ត និង នឹកស្មានមិនដល់ ដែលនៅប្រទេសវៀតណាម បានបង្កើត កម្មវិធីប្រកួតមួយ ហៅថា កម្មវិធីប្រកួតដេក។​ នៅក្នុង កម្មវិធីនេះ តម្រូវឲ្យបេក្ខភាពចូលរួមប្រកួត ដេក នៅក្នុងកន្លែងកម្មវិធីជាមួយគ្នាតែម្ដង ដោយមានការរៀបចំ តាមលេខរៀងនីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីប្រកួតដេក
កម្មវិធីប្រកួតដេក

មិនតែប៉ុណ្ណោះ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បេក្ខភាព ម្នាក់ណា ដែលមានសមត្ថភាពដេកលក់លឿន និង ដេកបានរយៈពេលយូរជាងគេនោះនឹងឈ្នះ។ ជាមួយគ្នានេះ សម្រាប់អ្នកដែលដេកយូរជាងគេ នឹងឈ្នះប្រាក់រង្វាន់រហូតដល់១០០លានដុង ដែលគិតជាលុយដុល្លារស្មើនឹងជាង៤២០០ដុល្លារ។

កម្មវិធីប្រកួតដេក
កម្មវិធីប្រកួតដេក

លើសពីនោះ ក្នុងកម្មវិធី​បានរៀបចំកន្លែងសម្រាប់គេងនៅក្នុងទីលាន Hall ទល់មុខឆាក ដោយបេក្ខភាពត្រូវគេងតម្រាបជួរគ្នា តាមលេខរៀង ដោយគេបានផ្ដល់ កម្រាលពូក ខ្នើយ និង ភួយ ព្រមទាំងទឹកសុទ្ធទៅឲ្យបេក្ខភាពដែលត្រូវចូលរួមប្រកួតផងដែរ។

កម្មវិធីប្រកួតដេក
កម្មវិធីប្រកួតដេក

ជុំវិញរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ បានទាក់ទាញចំណាប់អារម្មណ៍មហាជនពេញបណ្ដាញអ៉ិនធើណែត ដែលមិនមានអ្នកណានឹកស្មានថា​ មានកម្មវិធិបែបនេះកើតឡើងនោះទេ។ បន្ថែមពីនោះ គេមិនបានបង្ហាញនូវគោលបំណងដែលជំរុញឲ្យគេបង្កើតកម្មវិធីប្រកួតដេកនេះទេ អាចនឹងដើម្បីកម្សាន្ត និង ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ៕

កម្មវិធីប្រកួតដេក
កម្មវិធីប្រកួតដេក
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T