ទស្សនាទិដ្ឋភាពខ្លះៗ អាពាហ៍ពិពាហ៍ កូនស្រីរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា

//s9.kh1.co/88/88c48edc7602739d8930073dbbf3be76ed6407a3.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

មកទស្សនាទិដ្ឋភាពខ្លះៗ នៃអាពាហ៍ពិពាហ៍ កូនស្រីរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា។

ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃសិរីសួស្ដីជ័យមង្គល នៃការរៀបអាពាហ៍ពិពាហ៍ កូនស្រីរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលកូនស្រីនាម ឆេង និព័ន្ធ ជាគូនឹងកូនប្រុសនាម សាវីញី ហ្លូរីយ៉ង់ ដោយការរៀបចំឡើងនៃកម្មវិធី ទៅតាមពិធីមង្គលការបែបខ្មែរ គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយប្រណិតភាព ថ្លៃថ្នូរ ការរចនាដេគ័រ ផ្កាភ្ញី ស្អាតខ្លាំងបែបខ្មែរតែម្ដង ថែមទាំងមានវត្តមាន ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមទាំងឯកឧត្តម និងលោកជំទាវ អ្នកឧញ៉ា ចូលរួមក្នុងពិធីមង្គលការនេះ យ៉ាងច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព

ទន្ទឹមគ្នានេះដែរ បើងាកមកមើលវង់ភក្ររបស់ កូនកំលោះ និងកូនក្រមុំឯណេះវិញ គឺពិតជាស្រស់សង្ហា ស្រស់សោភាណាស់ កូនក្រមុំញញឹមស្រស់​ស្រាយ ជាមួយសម្បរស្រអែម ទន់ភ្លន់ និងគួរឲ្យស្រឡាញ់ ចំណែកឯកូនកំលោះវិញ ជាជនជាតិបរទេស ជាមួយរូបរាងស្រស់សង្ហា ខ្ពស់ស្រឡះ ផ្ទៃមុខសុភាព ញញឹមស្រស់ស្រាយ ដូចនឹងកូនក្រមុំជាគូ ដែលពិតជាសាកសមជាគូមានឧបនិស្ស័យ ទើបបានជួបគ្នាធ្វើជាគូស្វាមី ភរិយានឹងគ្នា។

រូបភាព
រូបភាព

លើសពីនេះ មហាជន លាន់មាត់សរសើរគ្រប់ៗគ្នា ពេញបណ្ដាញសង្គម ថាទិដ្ឋភាពនៃពិធីមង្គលការកូនស្រីរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា គឺពិតជាស្រស់ស្អាតយ៉ាងខ្លាំង មើលមិនជិនណាយ ហើយមិនត្រឹមតែប៉ុណ្ណោះ មហាជន អ្នកលេងបណ្ដាញសង្គម ថែមទាំងបាន ជូនពរជ័យមង្គល ឲ្យដល់គូស្វាមីភរិយាថ្មីមួយគូនេះ រួមរស់សាងគ្រួសារជាមួយគ្នា ពោរពេញទៅដោយសេចក្ដីសុខ សុភមង្គល សុខដុមរមនា និងស្រឡាញ់គ្នាដល់ចាស់កោងខ្នងទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T