កម្សាន្ត៖ ដូចដែលប្រិយមិត្តដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ យើងឃើញថា តារាចម្រៀងល្បីៗ បានបើកបង្ហាញមុខគូស្នេហ៍មិនលាក់ហ្វេននោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងនោះ មានដូចជាតារារ៉េប លោក វណ្ណដា លោក ខាយ និង លោក រៀម សុភិរម្យ ដែលជាសមាជិកក្រុម small world small band។ មិនតែប៉ុណ្ណោះ តារាប្រុសទាំងនេះ ដូចដាក់វេនគ្នាអញ្ចឹង ពួកគេបើកចំហទំនាក់ទំនងម្ដងម្នាក់ៗ។

គួរឲ្យដឹងផងដែរថា គូស្នេហ៍របស់ វណ្ណដា ជានារីវ័យ ១៩ឆ្នាំ ឈ្មោះថា Lauryn។ រីឯ លោកខាយ វិញ ទើបនឹងបង្ហាញមុខកញ្ញា មុន្នីនាថ ដែលជាស្រីស្អាតល្បីក្នុងបណ្ណដាញសង្គម។

ចំណែកឯ ចុងក្រោយ គឺ លោក រៀម សុភិរម្យ ដែលមានម្ចាស់បេះដូងឈ្មោះថា Ailee Heng ដែលលោកទើបបង្ហាញរូបថតជាមួយគ្នាកាលពីថ្មីៗនេះ៕


