កម្សាន្ដ៖ ជាការពិតណាស់ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ដែលកាលពីថ្មីៗនេះ មានកំពូលតារាចម្រៀងប្រុស ដែលសុទ្ធតែជាតារាល្បីៗជួរមុខ នៅក្នុងប្រទេសកម្ពុជាប៉ុន្មានរូប បានបើកចំហបង្ហាញមុខគូស្នេហ៍របស់ខ្លួន ពេញបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗឯណេះវិញ រំភើប រីករាយ នៅពេលអាយដលរបស់ពួកគេ នាំគ្នាមានម្ចាស់ចិត្តផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ងាកមកមើលតារាចម្រៀងប្រុសពន្លកថ្មី ស្រស់សង្ហា ផ្ទៃមុខមានប្រជាប្រិយ លោក នាង ដាវីន ឯណេះវិញ ដែលហ្វេនៗ និងអ្នកគាំទ្រស្គាល់ និងបានហៅគេថា បុរសកំពូលញញឹមស្រស់ ក្នុងTop៤ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បើកចំហបង្ហាញមុខ នារីមានសម្រស់ស្រស់ស្អាត សម្បុរសខ្ចី រាងតូចច្រឡឹង ត្រូវជាម្ចាស់ចិត្តរបស់ខ្លួន ដើម្បីឲ្យអ្នកគាំទ្របានដឹង និងបានស្គាល់ពួកគេទាំងពីរ។

ជាក់ស្ដែង តារាប្រុសរូបនេះ មិនត្រឹមតែបង្ហោះត្រឹមរូបភាពរបស់ខ្លួន និងគូស្នេហ៍តែប៉ុណ្ណឹងនោះទេ ថែមទាំងភ្ជាប់ជាមួយនឹងសំណេរ យ៉ាងវែងមួយ ក្នុងន័យអរគុណ និងលើកសរសើរពេញៗមាត់ ទៅកាន់នារីជាគូស្នេហ៍របស់ខ្លួនថា៖
(ពេលវេលាដែលយើងទាំងពីទន្ទឹងរងចាំជាយូណាស់មកហើយអូន អូនបានបំពេញក្តីស្រម៉ៃបងច្រើនណាស់ ឥឡូវបងគិតថាគួតែបំពេញនៅក្តីស្រម៉ៃអោយអូនវិញម្តងហើយ អរគុណដែលអូនតែងតែយល់ពីបង យល់ពីការងាររបស់បង អូនតែងតែលើកទឹកចិត្តបង ទ្រាំពិបាកជាមួយបង អូនព្រមដើរផ្លូវជាមួយបងទាំងដែលដឹងថាបងគ្មានអ្វីទាំងអស់ តើអូនចាំបានទេបងធ្លាប់សួរអូនថា … បងក្រណាស់ ហើយបងមិនទាន់មានការងារអ្វីច្បាស់នោះទេ បងមានបន្ទុកជាមួយគ្រួសារ បងគ្មានអ្វីហ៊ឺហាដូចគេឡើយ «គាត់ថាអ្វីក៏អូនទទួលយកបានដែរអោយតែជាបង»)។

លើសពីនេះ តារាប្រុសប្រចាំប៉ុស្ដិ៍រស្មីហង្សមាស លោក នាង ដាវីន បានបន្ថែមទៀតថា៖ «រាល់ពេលដែលខ្ញុំជួបបញ្ហា គាត់តែងតែលើកទឹកចិត្តខ្ញុំ ហើយគាត់ប្រាប់ខ្ញុំថាទ្រាំបន្តិចទៅបង បងជាមនុស្សពូកែតិចទៀតបងធ្វើបានហើយ អូនលើកទឹកបងបែបនេះរហូត តាំងពីបងនៅចំណុចសូន្យ រហូតបានមកដល់ចំនុចមួយដែលល្អប្រសើរ ហើយអូនបានធ្វើអោយបងបានចាកចេញពីក្តីស្រម៉ៃដ៏ធំរបស់បង»។ រយះពេល២ឆ្នាំនេះអូនបានបង្ហាញអោយបងឃើញថាអូនពិតជាមនុស្សស្រីដែលល្អណាស់សម្រាប់បង អរគុណរឿងល្អៗដែលយើងបានបំពេញអោយគ្នាកន្លងមក អរគុណណាអូន លីម សុឆយី បងស្រឡាញ់អូនខ្លាំងណាស់៕
សូមទស្សនារូបភាពខាងក្រោម៖







