ព្រលានយន្ដហោះសៀមរាប នឹងក្លាយជាកម្លាំងជំរុញភ្ញៀវទេសចរ ឲ្យមកកម្ពុជាឲ្យបានច្រើន ហើយបើកខែ១០នេះហើយ

//s9.kh1.co/75/75f375b4953d92f06057d0802d82f03dd693ca0e.jpg
សង្គម

 ១៨-កក្កដា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

ព្រលានយន្ដហោះ អន្ដរជាតិសៀមរាប នឹងក្លាយជាកម្លាំងជំរុញភ្ញៀវទេសចរ ឲ្យមកកម្ពុជា ដែលចាប់ផ្ដើមដំណើរការ នាពេលខាងមុខនេះ។

សៀមរាប៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមហ្វេសប៊ុកផេកផ្លូវការ យោងតាមហ្វេសប៊ុកផេកផ្លូវការ របស់ក្រសួងព័ត៌មាន​ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ថា៖ «តាមការគ្រោងទុកអាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ នឹងចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នាពេលខាងមុខនេះ» ហើយឯកឧត្តមបានបន្ដទៀតថា នៅពេលអាកាសយានដ្ឋានដ៏ធំនេះ​​ ចាប់ដំណើរការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានឲ្យដឹងទៀតថា៖ សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួនជាង ២,៤៨០,០៣២នាក់ កើនឡើង២៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ​ និងទទួលបានចលនាជើងហោះហើរទ្វេទិស ចំនួន ២៤,៧២៥ កើនឡើង ១៤៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ហើយនៅក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរ ដឹកអ្នកដំណើរជាតិ និងអន្ដរជាតិ ជាមួយទំនិញជាមធ្យម មានចលនាហោះហើយទ្វេទិស ៨៥០ជើង ក្នុងមួយសប្ដាហ៍ពេញ និងចូលអាកាសយានដ្ឋានអន្ដរជាតិទាំង៣ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្ដរជាចំនួន ២៦ ដែលនឹងកំពុងតភ្ជាបប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាង០៩។

អាកាសយាន្ដដ្ឋានថ្មី ក្នុងខេត្តសៀមរាប
អាកាសយាន្ដដ្ឋានថ្មី ក្នុងខេត្តសៀមរាប

លើសពីនេះ ឯកឧត្តមបានមានប្រសាសន៍បន្ដទៀតថា «យើងអាចនិយាយជារួមបាន សកម្មភាពដឹកជញ្ជូ​នតាមផ្លូវអាកាសនៅកម្ពុចា បានវិលត្រលប់មកឃើញ ឬស្ដារឡើងវិញបាន៥០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មុនកូវីដ១៩» មិនត្រឹមតែប៉ុណ្ណោះលោក LU Wei ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd. (AIAI) ក៏បានបញ្ជាក់ប្រាប់ដែលថា អាកាសយាន្ដដ្ឋានថ្មីនេះ នឹងជំរុញការអភិវឌ្ឍអាកាសចរណ៍ ផ្ដល់ភាពងាយស្រួលដល់ភ្ញៀវ ដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ របស់កម្ពុជា ជាពិសេសទាក់ទាញដល់ភ្ញៀវទេសចរ ចិនមកកាន់ប្រទេសកម្ពុជា​ ជំរុញដល់ការអភិវដ្ឍវិស័យទេសចរណ៍ ហើយអាកាសយាន្ដដ្ឋាននេះ នឹងក្លាយជាទ្រព្យដ៏សំខាន់មួយ សម្រាប់អនាគតនៃវិស័យទេសចរណ៍ នៅកម្ពុជាផងដែរ»៕

រូបភាព
រូបភាព

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាកាសយាន្ដដ្ឋានថ្មី ក្នុងខេត្តសៀមរាប
អាកាសយាន្ដដ្ឋានថ្មី ក្នុងខេត្តសៀមរាប
អាកាសយាន្ដដ្ឋានថ្មី ក្នុងខេត្តសៀមរាប
អាកាសយាន្ដដ្ឋានថ្មី ក្នុងខេត្តសៀមរាប
អាកាសយាន្ដដ្ឋានថ្មី ក្នុងខេត្តសៀមរាប
អាកាសយាន្ដដ្ឋានថ្មី ក្នុងខេត្តសៀមរាប
អាកាសយាន្ដដ្ឋានថ្មី ក្នុងខេត្តសៀមរាប
អាកាសយាន្ដដ្ឋានថ្មី ក្នុងខេត្តសៀមរាប
Kheoun Channeang
K.C

អត្ថបទទាក់ទង

//s9.kh1.co/e2/e2f115dc57b487016b88fb2021d11b76d3032a88.jpg

មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យ​​មកពីប្រទេស​​អូស្ត្រាលី ដើម្បីធ្វើការវះកាត់​​ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ខានមុខនេះ!

 ២០-កុម្ភៈ-២០២៥ 
 ២ល្ងាច · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T