កម្សាន្ដ៖ ដូចដែលប្រិយមិត្តបានជ្រាប រួចមកហើយថា មួយរយៈពេលនេះ មានកំពូលតារាចម្រៀងប្រុសល្បីល្បាញ លំដាប់ប្រទេសកម្ពុជាជាច្រើនរូប ដែលរួមមានដូចជា៖ លោក វណ្ណដា, លោក ខាយ, លោក នាង ដាវីន, និងលោក រៀម សុភិរម្យ ជាសមាជិកនៃក្រុម Small World Small Band បានបើកបង្ហាញមុខនារី ជាម្ចាស់បេះដូងបន្ដបន្ទាប់គ្នានៅក្នុងប្រព័ន្ធបណ្ដាញសង្គមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើងាកមកមើលតារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាសលោក ទេព ពិសិទ្ធ ឯណេះវិញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក៏ចាប់ផ្ដើមបើកចំហ បង្ហាញមុខមាត់នារីជាគូស្នេហ៍របស់ខ្លួន មានរូបសម្រស់ ស្រស់ស្អាត ឆើតឆាយ នៅក្នុងបណ្ដាញសង្គម ជាមួយសកម្មភាព យ៉ាងផ្អែកល្ហែម ស្អិតល្មួត ដើម្បីឲ្យហ្វេនៗ ក៏ដូចជាអ្នកគាំទ្របានស្គាល់ បន្ទាប់ពីរាមច្បងប៉ុន្មានរូបខាងលើនោះ បើកបង្ហាញមុខគូស្នេហ៍របស់ពួកគេរួច៕
សូមទស្សនារូបភាពខាងក្រោម៖








