សៀមរាប៖ ថ្មីៗនេះ មហាជនជាច្រើនកំពុងតែផ្ទុះការចាប់អារម្មណ៍ ទៅលើរូបភាពបង្ហាញពីរូបចម្លាក់ព្រហ្មមុខ ៤ដ៏ធំ ដែលបានដំឡើងនៅព្រលានយន្តហោះថ្មី ខេត្តសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈប្រភពព័ត៌មានដែលបានបង្ហាញឡើង បានឲ្យដឹងថា រូបព្រហ្មមុខ ៤ ដែលកសាងឡើងពីស្ពាន់ មានកំពស់ជាង ៧ ម៉ែត្រឆ្លាក់ និងស្មិតជាស្ពាន់ ហើយបានយកមកដំឡើង នៅព្រលាន្តយន្តហោះថ្មី ខេត្តសៀមរាប ដែលបានធ្វើរួចរាល់ប្រមាណ ៨០% ហើយ។
អ្វីដែលសំខាន់រូបចម្លាក់ ព្រហ្មមុខ ៤ ដែលកសាងឡើងពីស្ពាន់ គឺមានភាពស្រស់ស្អាតអស្ចារ្យ ដែលត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់ដោយស្នាដៃកូនខ្មែរ ដ៏គួរឲ្យសរសើរ ផងដែរ៕
ប្រភព៖ Sopheap Khmer Art
សូមទស្សនារូបភាពខាងក្រោម៖








