ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្ននេះ តារាសម្ដែង និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ កំពុងតែមានល្បីល្បាញនៅក្នុងវិស័យសិល្បៈ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈដែលទស្សនិកជនជាច្រើន តែងតែធ្វើការតាមដានស្ទើរគ្រប់សកម្មភាពរបស់នាង ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រៅពីការងារក្នុងវិស័យមួយនេះ ងាកមកមើលពីជីវិតគ្រួសាររបស់ តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ ក៏កាន់តែមានភាពស្រស់បំព្រងមិនចាញ់គ្នានោះឡើយ ដោយរូបនាងតែងតែបានបង្ហាញពីសកម្មភាពជុំគ្នា ជាមួយនឹងស្វាមីនិងកូនស្រី យ៉ាងមានក្ដីសុខ បន្ទាប់ពីបានសាងគ្រួសារអស់ជាច្រើនច្រើនឆ្នាំ កន្លងមកនេះ។
ជាក់ស្ដែង ថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានចេញមកបង្ហាញពីអារម្មណ៍ ក៏ដូចជាបញ្ជាក់ពីភាពជោគជ័យរបស់ខ្លួន ដែលមានស្វាមីនៅចាំជួយពីខាងក្រោយ ផងដែរ។ ក្នុងនោះ នាងបានរៀបរាប់ថា៖
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ ក៏មានហ្វេនៗជាច្រើន បានចូលមកខមិនបង្ហាញពីការពេញចិត្ត និងសង្ឃឹមថា ក្ដីស្នេហ៍របស់តារាស្រីរូបនេះ និងស្វាមី កាន់តែមានសុភមង្គល ផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖