ថៃ៖ កាលពីពេលថ្មីៗនេះ រឿងរ៉ាវស្នេហារបស់ ស្ត្រីថៃម្នាក់ និង តារាប្រុស Peter Tuinstra បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនគួរឲ្យជឿ ដោយតារាប្រុសរូបនេះ មានរូបរាងសង្ហារ ហើយជាតារាល្បីទៀត តែលោកមកធ្លាក់អន្លង់ស្នេហ៍នឹងស្ត្រីថៃម្នាក់ ធម្មតាៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សងាកមកមើលអាជីពជាតារាសម្ដែងរបស់ លោក Peter Tuinstra វិញ អ្នកច្បាស់ជាធ្លាប់ស្គាល់មុខលោកហើយ ដែលលោកតែងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ដថៃ ភាគច្រើនជាតួអង្គជនបរទេស។ បច្ចុប្បន្នតារាប្រុសរូបនេះ មានអាយុ៥០ឆ្នាំ និងជាស្វាមីរបស់ស្ត្រីថៃឈ្មោះ Joy ដែលអ្នកទាំងពីររួមរស់នៅជាមួយគ្នាអស់រយៈពេល១២ឆ្នាំមកហើយ។
ចំណែកឯ មូលហេតុដែលធ្វើឲ្យអ្នកទាំងពីរបានជួបគ្នានោះ ពិតជានិស្ស័យពិតមែន លោក Peter បានទម្លាយថា លោកបានជួប Joy នៅផ្សារទំនើបមួយកន្លែង ដែលនាងជាបុគ្គលិកធ្វើការក្នុងភោជនីយដ្ឋាន។ លោកបានបន្ដថា លោកមើលឃើញថា Joy គួរឲ្យស្រឡាញ់ ចិត្តល្អ និង ព្យាយាមធ្វើការ ទើបធ្វើឲ្យលោកបាក់ចិត្ត តាមស្រឡាញ់នាងទាល់តែបាន៕