អាមេរិក៖ ជាការពិតណាស់ រយៈពេល ២០ឆ្នាំហើយ ដែលតារាចម្រៀងស្រីសំឡេងផ្អែមល្ហែម ទូច ស៊ុននិច បានឃ្លាតឆ្ងាយពីវិថីសិល្បៈ និងត្រូវទៅរស់នៅក្រៅប្រទេសដើម្បីសម្រាកព្យាបាលខ្លួន ក្រោយមានហេតុការណ៍ខ្មាន់កាំភ្លើងបា.ញ់ប្រ.ហា.រលើរូបនាងយ៉ាងសង្វេគកាលពីអំឡុងឆ្នាំ ២០០៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ បើទោះបីជានាងបានរសាត់ឆ្ងាយពីការច្រៀងរាំច្រើនឆ្នាំពិតមែន ប៉ុន្តែប្រិយមិត្តគឺនៅតែចងចាំដក់ជាប់ក្នុងបេះដូងរហូតដល់សព្វថ្ងៃ ដោយសារតែរាល់ស្នាដៃសិល្បៈ និងបទចម្រៀងជាច្រើនរបស់នាង សុទ្ធសឹងតែយល្អពូកែ មានសមត្ថភាពអាចច្រៀងបានគ្រប់ទម្រង់បទចម្រៀង គួរឲ្យសរសើរមែនទែន។
ដោយឡែក បើក្រឡេកមកមើលរូបភាពមួយចំនួនខាងក្រោម កាលនាងនៅវ័យកុមារ និងអំឡុងពេលប្រឡូកក្នុងសិល្បៈ យើងឃើញថា អតីតតារាស្រីរូបនេះ នាងចេះទាំងរបាំបុរាណ នាងរៀនចប់បរិញ្ញាបត្រ ហើយសម្រស់ពិតជាស្អាត សមសួនសក្ដិសមនឹងទេពកោសល្យគួរឲ្យសរសើរ រហូតធ្វើឲ្យមហាជនយករូបនោះមកមើលនៅពេលបច្ចុប្បន្ន នាំគ្នាស្ដាយទេពកោសល្យរបស់ ទូច ស៊ុននិច គ្រប់គ្នា និងតែងតែគិតថា បើសិនមិនមានរឿងមិនល្អកើតឡើងទៅលើនាងកាលនោះទេ ម្ល៉េះពេលនេះ នាងនឹងនៅតែមានចម្រៀងដ៏ពីរោះៗបម្រើអារម្មណ៍អ្នកគាំទ្រដដែលជាក់ជាមិនខាន៕
ទស្សនារូបភាពខាងក្រោម៖
![ទូច ស៊ុននិច](https://s9.kh1.co/__image/w=648,h=960,q=100/e2/e25e657fe126fc988fa6b157345e5eb3f49a7b60.png)
![ទូច ស៊ុននិច](https://s9.kh1.co/__image/w=636,h=960,q=100/0a/0a466b58e2ff340432899801bc5d39aa1d39afa6.png)
![ទូច ស៊ុននិច](https://s9.kh1.co/__image/w=636,h=960,q=100/47/4795505de6bac6244103c8feb3d0b4bcaa763a9a.png)
![ទូច ស៊ុននិច](https://s9.kh1.co/__image/w=633,h=960,q=100/21/21271a41e252960411ea7f676d1f21242ba180cb.png)
![ទូច ស៊ុននិច](https://s9.kh1.co/__image/w=633,h=960,q=100/7c/7cc3735f528a2024d05d314a0cfae9715bee76e7.png)
![ទូច ស៊ុននិច](https://s9.kh1.co/__image/w=547,h=727,q=100/78/78c634f1661975f59d484ac4b5098accb5427177.png)
![ទូច ស៊ុននិច](https://s9.kh1.co/__image/w=650,h=1061,q=100/e8/e813a98332f32eef829fad6ac0d74c457c49e70b.png)
![ទូច ស៊ុននិច](https://s9.kh1.co/__image/w=637,h=640,q=100/14/149cd870fbec3b7ed916f662fe9ea3bb37b51e0b.png)
![ទូច ស៊ុននិច](https://s9.kh1.co/__image/w=542,h=717,q=100/94/94b53cf4fd3bc4d1542c2abf4a58d277c4687205.png)
![ទូច ស៊ុននិច](https://s9.kh1.co/__image/w=513,h=720,q=100/18/18522a1810440158740304672420d07c17b930f7.png)