សែនឬនៅ ជំនឿខ្មែរជាប់ខ្សែស្រឡាយចិន តំណមបែបនេះ ក្នុងថ្ងៃបើកទ្វារន-»រក ឬខែខ្មោ-»ច

//s9.kh1.co/a6/a692508bd0015b2bc3f37bf0c5783ba87fcb11f1.png
សង្គម

 ១៦-សីហា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

តាមជំនឿតៗគ្នា ខែបើកទ្វារនរនេះ ចាប់ផ្ដើមយប់រំលងអាធ្រាតឆ្លងចូលពីថ្ងៃទី១៥ ខែសីហា ២០២០ ដែលត្រូវនឹងថ្ងៃទី១កេីត​ ខែ៧ចិន។

ជំនឿ៖ ជាការពិតណាស់ ប្រជាជនខ្មែរ ដែលជាប់ខ្សែស្រឡាយចិនតែងតែប្រកាន់ខ្ជាប់នូវជំនឿមួយចំនួន ដែលនៅក្នុងនោះកំឡុងខែនេះ ឈានចូលដល់ខែខ្មោច ឬថ្ងៃបើកទ្វារនរក។ តាមជំនឿតៗគ្នា ខែបើកទ្វានរនេះ ចាប់ផ្ដើមយប់រំលងអាធ្រាតឆ្លងចូលពីថ្ងៃទី១៥ ខែសីហា ២០២០ ដែលត្រូវនឹងថ្ងៃទី១កេីត​ ខែ៧ចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ទន្ទឹមនឹងថ្ងៃបើកទ្វានរក (七月ខែខ្មោច) តាមទំនៀមទំលាប់ប្រជាជនខ្មែរ ជាប់ខ្សែស្រទ្បាយចិនមានតំណមជាពិសេសចំពោះអ្នកឆុងឆ្នាំ ឬឆ្នាំគត់មានដូចជា៖

- មិនគួរចេញដេីរក្រៅផ្ទះវេលាយប់ជ្រៅ

-​ មិនគួរធ្វេីដំណេីរតាមផ្លូវទឹក​ ឬចុះលេងទឹក​(ស្ទឹង បឹង បួរ ទន្លេ សមុទ្រ...)

-​ មិនគួរ​ប្រារព្ធ​ពិធីឡេីងផ្ទះ​ ឬបើកហាងថ្មី- មិនអោយស្រែកទ្បូទ្បា និងបង្កសម្លេងគងរំពងខ្លាំងៗ

-​ មិនគួរ​ប្រារព្ធ​ពិធីកំណើត​

-​ មិនគួរ​ប្រារព្ធ​ពិធី​មង្គលការ​

រូបតំណាង
រូបតំណាង

ចំណែកឯ ការរៀបចំគ្រឿងសំណែនវិញ មានដូចជា៖

-​ អាចរៀបចំសែននៅ​បរិវេណ​ខាងមុខផ្ទះ(សែននឹងផ្ទាល់ដី)

 - បាយ​ សម្លរ​ ចំអាប​ ផ្លែឈេី​ នំ​ តែ​ ស្រា​ ទាន​ ធូបក្រដាសសែនទៅតាមលទ្ធភាព

- ជាការសែនដាក់ទាន ដល់ពពួកខ្មោចអនាថា ដែលគ្មានញាតិ។

រូបតំណាង
រូបតំណាង

​នេះដោយយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយ នេះ​គ្រាន់តែជា​ជំនឿ​ ជនជាតិចិន ហើយចំពោះ​នៅស្រុក​យេីងវិញ​ ក៏មានបងប្អូនខ្មែរកាត់ចិនមួយចំនួន ប្រារព្ធ​ពិធីសែនខ្មោច​អនាថា​ដែរ​ ទៅតាម​ទំលាប់​ និង​ការ​បន់ស្រន់​សុំ​សេចក្ដី​សុខ​សប្បាយ​ រៀងៗ​ខ្លួន៕

ប្រភព៖ Long Kuang

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T