ភ្នំពេញ៖ បើទោះបីជាមិនសូវបានលេចមុខនៅក្នុងវិស័យសិល្បៈដូចមុនក៏ដោយ តែសម្រាប់តារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា នៅតែទទួលបានការគាំទ្រ និងតាមដានពីទស្សនិកជន ចំពោះសកម្មភាពដ៏មានក្ដីសុខ បន្ទាប់ពីបានបញ្ចប់ភាពនៅលីវសាងគ្រួសារ និងទទួលបានចំណងស្នេហ៍កូនប្រុសដំបូងជាមួយនឹងស្វាមីរបស់នាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ គឺជារឿងដ៏រីករាយចំពោះ តារាស្រី អ្នកនាង ម៉ាក សែនសូនីតា ព្រមទាំងស្វាមី បន្ទាប់ពីបានចេញមកបង្ហាញដំណឹងល្អនៅលើបណ្ដាញសង្គម ដែលរូបនាងបានសម្រាលបានកូនប្រុសទី២ ម្នាក់ទៀត ដ៏គួរឲ្យស្រលាញ់ និងមានសុខភាពល្អ ថែមទៀតផង។
ជាមួយគ្នានេះដែរ បណ្ដាហ្វេនៗជាច្រើន ក៏ដូចជាមិត្តៗនៅក្នុងសិល្បៈ ក៏បានមកចូលរួមអបអរសាទរចំពោះរូបនាង និងស្វាមី ដែលទទួលបានសមាជិកថ្មីម្នាក់ទៀត និងជួយឲ្យក្រុមគ្រួសារមួយនេះ កាន់តែមានភាពកក់ក្ដៅ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






