កម្សាន្ត៖ ថ្មីៗកន្លងទៅនេះ មានគណនីហ្វេសប៊ុកឈ្មោះថា ឯម ច័ន្ទមករា Em Chan Makara បានចែករំលែកនូវវីដេអូមួយដែលមាន កូនខ្មែរប៉ុន្មានរូបបាននាំយកម្ហូបអាហារខ្មែរបង្ហាញនូវក្នុងកម្មវិធីនៅបរទេស។ នៅក្នុងនោះ ចុងភៅ ធី ដែលលោកបានប្រមូលនៅបងប្អូនខ្មែរ ដែលជាម្ចាស់ភោជនីយដ្ឋាននៅតំបន់ Long Beach ដើម្បីមកធ្វើការផ្សព្វផ្សាយអំពីអាហាររបស់ពួកគេនៅក្នុងកម្មវិធីដ៏ល្បីល្បាញរបស់អាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![រូបភាព](https://s9.kh1.co/__image/w=650,h=274,q=100/c4/c4a7efdfa81833bcf284d84171324c59fbd5eb2c.jpeg)
មិនតែប៉ុណ្ណោះ ភោជនីយដ្ឋានរបស់ចុងភៅខ្មែរទាំងនេះ សុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការពេញនិយមទាំងភ្ញៀវខ្មែរ និង បរទេស។ ជាមួយគ្នានេះដែរ ពួកគេបានបង្ហាញមុខម្ហូបទៅតាមប្រភេទនីមួយៗដែលមានដូចជា ម្ហូបសម្រាប់បរិភោគជាមួយបាយ អាម៉ុក អាហារពេលព្រឹក បបរ គុយទាវ លោតឆា និង ប្រភេទសាច់ចង្កាក់អាំងជាដើម។
![រូបភាព](https://s9.kh1.co/__image/w=650,h=277,q=100/f6/f615c492a73f82e8abc60305b7f30b08d910c138.jpeg)
ម៉្យាងទៀត ចុងដែលលើកយកអាហារមកបង្ហាញនីមួយៗ ពួកគេសុទ្ធតែជាបងប្អូនជនជាតិខ្មែរ ដែលរស់នៅទឹកដីបរទេស ដែលពួកគេមានសមាគមន៍ខ្មែរមួយនៅទីក្រុង Long Beach រដ្ឋ California៕
ប្រភព៖ ឯម ច័ន្ទមករា Em Chan Makara
សូមទស្សនាវីដេអូខាងក្រោមនេះ៖