លើសពីអាណិត! ជនជាតិភាគតិចម្នាក់ មានលុយដប់ម៉ឺនរៀល មករកការងារនៅភ្នំពេញ ត្រូវក្មេងស្ទាវ ស-»ម្លុ-»តយកអ-»ស់ពីខ្លួន

//s9.kh1.co/a2/a2d651333fc7445deb8345e3f06edd92d6bf67b7.jpg
សង្គម

 ២៣-សីហា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

យុវជនអាយុ ១៨ ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាជនជាតិភាគតិចមកពីខេត្តរតនគិរី មកភ្នំពេញដើម្បីរកការងារធ្វើ តែពេលមកដល់ភ្នំពេញ ម្ដុំវត្តភ្នំ ស្រាប់តែយុវជនរូបនេះ បានជួបជាមួយក្រុមក្មេងស្ទាវវា«យធ្វើ«បាប និងស«ម្លុ«តយកលុយអស់ពីខ្លួនតែម្ដង។

ភ្នំពេញ៖ កាលពីថ្ងៃទី ២២ ខែ សីហា​ យប់មិញនេះ មានករណីមួយបានកើតឡើង ទៅលើ យុវជនអាយុ ១៨ ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាជនជាតិភាគតិចមកពីខេត្តរតនគិរី មកភ្នំពេញដើម្បីរកការងារធ្វើ។ តែជាសំណាងមិនល្អ ពេលមកដល់ភ្នំពេញ ម្ដុំវត្តភ្នំ ស្រាប់តែយុវជនរូបនេះ បានជួបជាមួយក្រុមក្មេងស្ទាវវា«យធ្វើ«បាប និងស«ម្លុ«តយកលុយអស់ពីខ្លួនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពពីផេករបស់ សុវណ្ណ រិទ្ធី បានឲ្យដឹងថា ដំបូងឡើយ យុវជនជាជនជាតិភាគតិចរូបនេះ ចេញពីខេត្តរតនគិរី ទៅធ្វើការនៅខេត្តសៀមរាប តែធ្វើបានត្រឹម ៤ថ្ងៃប៉ុណ្ណោះ ត្រូវគេបោ«ក«ដាច់បាយ ដាច់ទឹក ទើបសម្រេចចិត្តលក់ទូរស័ព្ទរបស់ខ្លួនបានតម្លៃ ១៥ ម៉ឺន ដើម្បីយកលុយបន្តមករកការងារធ្វើនៅភ្នំពេញ។ តែមិនទាន់រកការងារបានធ្វើផង ពេលមកដល់ ក៏មានជនមិនស្គាល់មុខ ស«ម្លុ«តយកលុយអស់ពីខ្លួន។

យ៉ាងណាមិញ មកទល់ពេលនេះ យុវជនរូបនេះ ក៏ទទួលបានជំនួយពីសប្បុរសជនមួយចំនួនផងដែរ ដើម្បីមានសាហ៊ុយត្រលប់ទៅស្រុកកំណើតវិញ ក្រោយពេលដែលបានជួប និងធ្វើការផ្សាយព័ត៌មានដោយលោក សុវណ្ណ រិទ្ធី កាលពីយប់មិញនោះ៕

ប្រភព៖ សុវណ្ណ រិទ្ធី

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T