កម្មវិធីប្រឡងចម្រៀងរ៉េប ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ីអាគ្នេយ៍ The Rapper បង្ហាញវត្តមានដំបូងក្នុងប្រទេសកម្ពុជា

//s9.kh1.co/ff/ffd54dadff0f4b42c36aead3dd2ac9fd800aec5f.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

កម្មវិធីប្រឡងចម្រៀងរ៉េបនេះនឹងធ្វើការចាក់ផ្សាយវគ្គដំបូងនៅ ថ្ងៃ អាទិត្យ ទី១៧ ខែ កញ្ញា ឆ្នាំ ២០២៣ លើកញ្ចក់ទូរទស្សន៍បាយ័នវេលារាត្រី ចាប់ពីម៉ោង ៩ ដល់ ១០ៈ៣០នាទី ដែលមានចំនួនសរុប ១៣វគ្គ នឹងចាក់ផ្សាយជារៀងរាល់ ថ្ងៃ អាទិត្យ។

ភ្នំពេញ ថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០២៣៖ The Rapper កម្មវិធីប្រឡងចម្រៀងរ៉េបដ៏កំពុងមានប្រជាប្រិយភាពដែលមានដើមកំណើតចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាម។ ទាំងThe Rapper ថៃ និង វៀតណាម គឺជាកម្មវិធីប្រឡងចម្រៀងរ៉េប ដែលទទួលការពេញនិយមទស្សនាជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេស។ ហើយបានបង្កើតធនធានតារាចម្រៀងរ៉េបដែលមានសមត្ថភាពនិងទេពកោសល្យជាច្រើនដូចជា៖ Milli, Tlinh, Autta, MaiyaRap, Saran, Diamond MQT, NameMT រួមទាំងតារាចម្រៀងរ៉េបផ្សេងៗជាច្រើនរូបទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

The Rapper Cambodia ផ្តោតសំខាន់ទៅលើការស្វែងរកបេក្ខជន ដែលមានទេពកោសល្យជំនាន់ថ្មី ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ឱកាសក៏ដូចជាឆាកវេទិកាបញ្ចេញសមត្ថភាពច្រៀងរ៉េប ក្នុងការលេងពាក្យសម្តីរួចសរសេរដាក់ចូលក្នុងអត្ថបទចម្រៀងរបស់ខ្លួន យកទៅច្រៀងរ៉េបឱ្យទស្សនិកជនជ្រួតជ្រាប។ ដើម្បីចូលរួមការប្រឡង បេក្ខជនទាំងអស់ ឬហៅថា Rappers ត្រូវតែមានអាយុចាប់ពី ១៨ឆ្នាំឡើង ហើយមានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងការនិពន្ធ និងច្រៀងរ៉េបដើម្បីទាក់ទាញចិត្ត ចំណាប់អារម្មណ៍ ការស្ងើចសរសើរពី គណៈកម្មការទាំង២រូប និងទស្សនិកជនដែលកំពុងទស្សនា តាមរយៈការជួយជ្រុមជ្រែង បង្ហាត់ណែនាំពី គ្រូបង្វឹកម្នាក់ក្នុងចំណោម៤រូប។ បេក្ខជនដែលជាម្ចាស់ជ័យលាភីនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់៤០លានរៀល ($10,000 US Dollars) ក៏ដូចជាឱកាសចាប់ផ្តើមអាជីពជាតារាចម្រៀងរ៉េប ការចូលរួមសម្តែងផ្សេងៗនាពេលអនាគត។

រូបភាព
រូបភាព

កម្មវិធីប្រឡងចម្រៀងរ៉េបនេះនឹងធ្វើការចាក់ផ្សាយវគ្គដំបូងលើកញ្ចក់ទូរទស្សន៍បាយ័ន ថ្ងៃ អាទិត្យ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ វេលារាត្រី ចាប់ពីម៉ោង៩ ដល់ ម៉ោង១០:៣០នាទី រីឯវគ្គបន្តបន្ទាប់នឹងចាក់ផ្សាយជារៀងរាល់ ថ្ងៃ អាទិត្យ រហូតដល់ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៣។ សម្រាប់វគ្គចុងបញ្ចប់រដូវកាលទី១នឹងមានធ្វើការចាក់ផ្សាយបន្តផ្ទាល់ពីឆាកវេទិកាប្រឡងក្នុងរាជធានីភ្នំពេញដែលមានមហាជនច្រើនកុះកររង់ចាំទស្សនា។ រាល់ព័ត៌មាននានាទាក់ទងនឹងវគ្គចុងបញ្ចប់នឹងត្រូវផ្សព្វផ្សាយតាមពេលក្រោយ។

រូបភាព
រូបភាព

តួយ៉ាង ភាគីចូលរួមចំណែកក្នុងការផលិតកម្មវិធី The Rapper Cambodia ត្រូវបានផលិតដោយផលិតកម្មបារមី រួមសហការជាមួយ ភ្លើងគប់។ The Rapper Cambodia ត្រូវបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្រាបៀរហនុមាន ដែលជាក្រុមហ៊ុនស្រាបៀរទទួលបាននូវការពេញនិយមឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាហើយក៏ជាក្រុមហ៊ុនដែលស្រលាញ់ចូលរួមលើកស្ទួយវិស័យសិល្បៈចម្រៀងរ៉េបនៃកម្មវិធី The Rapper Cambodia យ៉ាងមានមោទកភាពក្រៃលែង។

រូបភាព
រូបភាព

លោក ផនមុត ច័ន្ទឧត្តម តំណាងខាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និយាយថា៖ “ពួកយើងមានមោទកភាពក្រៃលែងដែលបានចូលរួមឧបត្ថម្ភកម្មវិធីដ៏ល្បីល្បាញ មានប្រជាប្រិយភាពក្នុងការចូលរួមជួយលើកស្ទួយភាពអស្ចារ្យនៃសិល្បករ សិល្បការនី ទាំងក្មេង ចាស់។ ក្រុមហ៊ុនស្រាបៀរ ហនុមាន មានភាពជឿជាក់ក្នុងការវិនិយោគទៅលើសិល្បករជំនាន់ក្រោយដែលមាន សមត្ថភាព និងទេពកោសល្យក្នុងការជួយឱ្យសិល្បៈវប្បធម៌ខ្មែររីកចម្រើនរុងរឿងល្បីសុះសាយគ្រប់ទិសទី គ្រប់សម័យកាលនាពេលអនាគត។”

រូបភាព
រូបភាព

កញ្ញា ឡរ៉ា ម៉ម នាយិកាប្រតិបត្តិ CEO នៃផលិតកម្មបារមី ហើយក៏ជា ផលិតករប្រតិបត្តិ Executive Producer នៃកម្មវិធី The Rapper Cambodia បានបង្ហើបឱ្យដឹងថា៖ “ផលិតកម្មបារមីមានគោលជំហរក្នុងការធ្វើវិនិយោគទុនទៅលើការងារសិល្បៈខ្មែរក៏ដូចជា សិល្បៈករសិល្បៈការិនីខ្មែរហើយដែលសំខាន់បំផុតនោះគឺប្រជាជនខ្មែរដែលជាទស្សនិកជនដ៏ធំចម្បង។ ពួកយើងតែងតែស្វះស្វែងរកការច្នៃប្រតិដ្ឋថ្មីៗដើម្បីលើកកម្ពស់កម្រិតនិងគុណភាពនៃសិល្បៈខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់និងទាន់សម័យជានិច្ច។ ពួកយើងបានឃើញភាពជោគជ័យក្នុងការបង្កើតពន្លកតារាចម្រៀងរ៉េបថ្មីៗឱ្យរះឡើងយ៉ាងត្រចះត្រចង់របស់កម្មវិធី The Rapper ប្រទេសថៃ និង ប្រទេសវៀតណាម ហើយពួកយើងក៏មានគំនិតសុទិដ្ឋិនិយមខ្ពស់ថាវាក៏អាចកើតឡើងបានដូចគ្នាដែរក្នុងប្រទេសកម្ពុជា។ ពួកយើងសូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ក្រុមហ៊ុនស្រាបៀរ ហនុមាន ដែលតែងតែចូលរួមសកម្មភាពគាំទ្រលើកស្ទួយកម្មវិធីសិល្បៈ និងវប្បធម៌ខ្មែរ។ ពួកយើងទាំងអស់គ្នាជឿជាក់ថា ពួកយើងអាចមានសមត្ថភាពធ្វើការផ្លាស់ប្តូរវប្បធម៌ឱ្យកាន់ តែល្អប្រសើរឡើង ហើយនឹងបន្តពង្រីកសក្តានុពលនៃប្រទេសកម្ពុជាឱ្យរុងរឿងថ្កើងថ្កានគ្រប់ទិសទី។”

លោក អែនឌ្រូ ម៉ម នាយកប្រតិបត្តិទីផ្សារ CMO នៃផលិតកម្មបារមី ក៏បានចូលរួមចំណែកក្នុងកម្មវិធីThe Rapper Cambodia ផងដែរ ដោយមានតួនាទីជា នាយកប្រតិបត្តិ និងដឹកនាំសម្តែង Executive Producer។ លោកបានប្រាប់ថា៖ “ពួកយើងមានអារម្មណ៍ថាកំពុងតែស្ថិតនៅក្នុងអន្តរកាលមួយ ដែល​ផលិតកម្មតន្ត្រីនានាក្នុងប្រទេសកម្ពុជាងាកមកចូលរួមសាមគ្គីគ្នាជាក្រុមតែមួយដើម្បីអភិវឌ្ឍវិស័យសិល្បៈតន្ត្រីខ្មែរឱ្យកាន់តែរីកធំធាត់ឡើង ជាពិសេសស្មារតី មនសិកា និងឧត្តមគតិក្នុងការជម្រុញលើកកម្ពស់ ឱ្យកាន់តែរុងរឿងខ្ពស់ត្រដែតឡើង ដែលព្រឹត្តិការណ៍បែបនេះមិនដែលកើតមានឡើងពីមុនមកសោះ។ ចាប់ផ្តើមពីផលិតកម្ម បារមី បន្ទាប់មកផលិតកម្ម CG Movement ក្រោយមក KlapYaHandz ហើយរហូតដល់សូម្បីតែ កំពូលតារាចម្រៀងរ៉េបជើងចាស់ Legendary ខ្មែរមួយជីវិត ក៏ជិះយន្តហោះមកស្រុកខ្មែរ ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏សែនអស្ចារ្យមួយនេះផងដែរ។ The Rapper Cambodia ឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធផលនៃការចូលរួមសហការផលិត និងការបោះជំហានទៅមុខនៃវិស័យតន្ត្រីកម្ពុជា។ ពួកយើងបានស្រម៉ៃឃើញវិស័យតន្រ្តីមួយដែលសិល្បករមកពីគ្រប់ទិសទីអាចចូលមកចូលរួមបង្កើត បទចម្រៀងដ៏ពីរោះអស្ចារ្យទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ។”

រូបភាព
រូបភាព

ផលិតកម្មបារមី គឺជាផលិតកម្មរៀបចំ និងដឹកនាំការប្រគំតន្ត្រីខ្នាតធំ ហើយផលិតកម្មឌីជីថលដែលមានគុណភាពខ្ពស់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេសកម្ពុជា ហើយក៏ជាទ្រនំរបស់តារាចម្រៀងលំដាប់ថ្នាក់អន្តរជាតិដូចជា៖Vannda, Sophia Kao, Vanthan, Polarix, ក្រុមតន្ត្រីទើបលេចចេញពន្លក La Cima Cartel ហើយនិងសិល្បករផ្សេងៗទៀត។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតកម្មបារមីបានធ្វើវឌ្ឍនភាព និងទំនើបកម្មវប្បធម៌ខ្មែរជាមួយនឹងតន្ត្រី​ Hip Hop ហើយទទួលបាននូវភាពជោគជ័យធំៗដូចជា៖​ បទចម្រៀង Time To Rise របស់លោក វណ្ណដា បានផ្ទុះយ៉ាងកក្រើកខ្លាំងលើឆាកអន្តរជាតិ ហើយនិងការប្រគំតន្ត្រីទេសចរណ៍សិល្បករទោល Solo Artist “ Skull Tour” ឆ្លងកាត់៥ខេត្តរាជធានី។ ផលិតកម្មបារមីបានជំនះឧបសគ្គក៏ដូចជាត្រួសត្រាយផ្លូវឱ្យសិល្បករខ្មែរធ្វើដំណើរទៅចូលរួមកម្មវិធីតន្រ្តីអន្តរជាតិល្បីៗមានប្រជាប្រិយភាពខ្លាំងនៅក្នុងតំបន់អាសុីអាគ្នេយ៍ដូចជា Big Mountain Music Festival, Wonderfruit, និង Maho Rasop Music Festival ក្នុងប្រទេសថៃ ថែមទាំង ASEAN Music Showcase នៅប្រទេសសិង្ហបុរីផងដែរ។ ភ្លើងគប់ គឺជាអង្គការមិនស្វែងរកប្រាក់កម្រៃ ដែលត្រូវបានបង្កើតនិងធ្វើប្រតិបត្តិការឡើងដោយ សិស្ស និសិត្សដែលស្រលាញ់សិល្បៈ និងមានគោលបំណងចង់ឱ្យសិល្បៈខ្មែរពីអតីតកាលរួសរានមានជីវិតឡើងវិញ ដោយធ្វើការរៀបចំបង្កើតព្រឹត្តិការណ៍សិល្បៈវប្បធម៌ដែលអាចរួបរួមប្រជាជនខ្មែរដែលកំពុងរស់នៅទាំងក្នុងមាតុប្រទេស និងតាមបណ្តាប្រទេសនានាឱ្យជួយផ្សព្វផ្សាយបំផុសបំផុលសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិផ្សេងៗពាសពេញពិភពលោក៕

Tiktok: https://www.tiktok.com/@therappercambodiaFacebook: https://www.facebook.com/TheRapperCambodia/Instagram: https://www.instagram.com/therappercambodia/Youtube: https://shorturl.at/rsFL0

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=434,q=100/7c/7c0921999fb0fae8f57108a8ddb125b8847019f7.jpg
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T