ភ្នំពេញ៖ អង្គការ ភី អេស អាយ កម្ពុជា គឺជាអង្គការឈានមុខគេនៅកម្ពុជាដែលធ្វើការលើវិស័យសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ រួមមានទាំងការចែកចាយ និងផ្សព្វផ្សាយអប់រំស្តីពី ជម្រើសនៃមធ្យោបាយពន្យារកំណើតផ្សេងៗ និងការការពារការឆ្លងជម្ងឺកាមរោគ អេដស៏ ជាពិសេសនរណាក៏បានស្គាល់ផងដែរគឺ ស្រោមអនាម័យ Number One តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង្គការ ភី អេស អាយ កម្ពុជា បានគិតគូ ពីសុខាមាលភាពដល់ប្រជាពលរដ្ធទូទៅ ទាំងស្ត្រី និងបុរស ដើម្បីទទួលបាននូវផលិតផល និងសេវាកម្មផ្នែកសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានតំលៃសមរម្យ ហើយអាចរកទិញបាននៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
យ៉ាងណាប្រជាជនកម្ពុជាមួយចំនួននៅពេលដែលចង់ស្វែងរកព័ត៌មាន និងសេវាកម្មដែលជឿទុកចិត្ត និងប្រកបដោយគុណភាព ពួកគេមានអារម្មណ៏អល់អែកស្ទាក់ស្ទើរ មិនដឹងត្រូវទៅរកនៅទីណា តាមប្រភពណាមួយឱ្យពិតប្រាកដ មុននឹងសម្រេចចិត្តទៅលើរឿងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ ពួកគេខ្លះស្វែងរកព័ត៌មាននិងសេវាកម្មទាំងនោះតាមរយៈបណ្តាញសង្គម និងតាមរយៈមិត្តភក្តិណែនាំ។
អង្គការ ភី អេស អាយ កម្ពុជា បាននិងកំពុងបង្កើត ប្រព័ន្ធឌីជីថល មួយឈ្មោះថា វីយ៉ា (VIYA) ដែលជាវេទិកាឌីជីថល សម្រាប់ស្ត្រី និងបុរស ដែលចង់បានព័ត៌មាន និង សេវាកម្មឆាប់រហ័ស និង ងាយស្រួល ព្រមទាំងរៀបចំឡើង ដើម្បីតម្រូវទៅតាមសុខភាពផ្លូវភេទ និង សុខភាបន្តពូជរបស់ពូកគាត់ ដោយប្រកាន់ខ្ជាប់នូវឯកជនភាពរបស់គាត់ផងដែរ។
VIYA ពុំមានការវិនិច្ឆ័យ ហើយជាសហគមន៍មួយដែលចង់ផ្សារភ្ជាប់ទំនាក់ទំនង ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុភមង្គល និងសុខុមាលភាពទាំងផ្លូវកាយនិ ងផ្លូវចិត្ត។
អង្គការ ភី អេស អាយ កម្ពុជា សូមធ្វើការណែនាំដល់បងប្អូនស្ត្រី និងបុរសក្នុងវ័យបន្តពូជទាំំងអស់ឱ្យមកទទួលយកនូវព័ត៌មានផ្សេងៗតាមរយៈវេទិកាឌីជីថលដែលមានឈ្មោះថា VIYA នៅលើគេហទំពរ័ និងបណ្តាញសង្គមមួយចំនួនសម្រាប់ឱ្យបងប្អូនភ្ជាប់ទំនាក់ទំនង និងសាកសួរព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាព មានទំនុកចិត្ត ថែមទាំងរក្សារការសម្ងាត់បានទៀតផង។
ព័ត៌មានបន្ថែមសូមចូលទៅកាន់:
Website: https://viyacambodia.com/home-kh/
Facebook: https://www.facebook.com/profile.php?id=61550807960487