កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជានៅចាំ តារាកំប្លែងបរទេស នាយ យ៉ាន ដែលលោកចេះនិយាយភាសាខ្មែរ បានច្បាស់ និង ចេះលេងកំប្លែងទៀតផង។ កាលពី៩ឆ្នាំមុន នាយ យ៉ាន ជាតារាកំប្លែងរួមជាមួយក្រុមនាយពាក់មី នៅក្នុងប៉ុស្ដិ៍ CTN ដែលបានបម្រើនូវអារម្មណ៍ទស្សនិកជនឲ្យសើចសប្បាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បាត់មុខយូរ លោកត្រូវបានគេថត ហើយចេញជាវីដេអូ រៀបរាប់ថា នាយ Yan ជាតារាកំប្លែង បានធ្លាក់ខ្លួន ក្រ លំបាក វេទនា ឃើញដើរនៅក្រៅ ពាក់តែខោចែវ បង្កជាការភ្ញាក់ផ្អើលទៅកាន់មហាជន ផ្ទុះក្ដីអាណិតអាសូរ្យពេញបណ្ដាញសង្គម។
ផ្ទុយទៅវិញ តារាជនជាតិរូបនេះ បានចេញវីដេអូបកស្រាយថា ខ្លួនត្រូវគេថតបាននៅពេលចេញទៅក្រៅធម្មតា គេដាក់ភ្លេងកម្សត់ ទាំងដែលតាមពិតនោះ ផ្ទះនាយ នៅជិតនោះ ទើបមិនបានតែងខ្លួនស្អាតបាត ហើយដើរចេញក្រៅរករបស់ហូបចុច ធ្វើឲ្យគេច្រឡំថា លោកគ្មានអ្វីជិះ ដើរតាមផ្លូវ ធ្វើឲ្យលោកមើលទៅគួរឲ្យអាណិត៕
ប្រភព៖ នាយ Yan
ដើម្បីឲ្យកាន់តែច្បាស់ សូមស្ដាប់ នាយ យ៉ាន បកស្រាយខាងក្រោមនេះ៖