ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍មួយគូទៀត ដែលត្រូវគេចាប់អារម្មណ៍មិនចាញ់គ្នានោះទេ រវាង តារាស្រី Yaya និង លោក Nadech ដែលបានបង្ហាញខ្លួនចូលរួម ក្នុងពិធីមង្គលការរបស់ Mark Prin និង Kimberly ដែលបានប្រារព្ធឡើងយ៉ាងស្រស់ស្អាតក្នុងប្រទេសអ៊ីតាលី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែយកចិត្តទុកដាក់នោះគឺ តារាស្រី Yaya បានបញ្ចេញនូវរូបថតមួយសន្លឹកលើបណ្ដាញសង្គម Instagram ខណៈកំពុងនៅក្បែរគ្នាជាមួយនឹងគូស្នេហ៍យ៉ាងរំជួលចិត្ត ដែលក្នុងនោះ នាងបានបង្កភាពភ្ញាក់ផ្អើល ដោយបានចេញមកក្នុងឈុតសម្លៀកបំពាក់ពណ៌ស ពោរពេញដោយភាពស៊ិ.ច.ស៊ី វាលទ្រូ.ង បង្អួតរូបរាងយ៉ាងស្រស់ស្អាត ទៀតផង។
ជាមួយគ្នានេះដែរ មិត្តៗជាច្រើន ព្រមទាំងអ្នកតាមដាននៅលើបណ្ដាញសង្គម ក៏បានចូលទៅចុច Like និងចែករំលែកបេះដូង និងបានសរសើរមិនដាច់ពីមាត់ ចំពោះរូសម្រស់ស្រស់ស្អាត និងមានមន្តស្នេហ៍ របស់ តារាស្រី Yaya ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖








