ចាំ Crazy Horse បានទេ កន្លែង Lisa រាំថ្ងៃមុន ទម្លាយថា នាងមិនត្រូវស្ដង់ដាខុសខ្នាតបន្ដិច

//s9.kh1.co/91/91fe3bb5a96ee3c9617c75129e892a54022c5f69.png
តារា & កម្សាន្ដ

 ១១-តុលា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ដង់ដាដែល Crazy Horse កំណត់ចំពោះអ្នករាំ ឬ នារីៗអ្នកសម្ដែងនៅទីនោះ គឺ Lisa នៅមានចំណុចខុសខ្នាតបន្ដិច។

កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយថា តារាចម្រៀងស្រី នៃក្រុម Blackpink ដែលមានសញ្ជាតិថៃ Lisa Manoban បានធ្វើឲ្យអ្នកគាំទ្រប្លែកអារម្មណ៍ជាមួយនឹងការសម្ដែងដ៏ថ្មីនៅ​ឯ Crazy Horse កក្រើកពេញបណ្ដាញសង្គម កាលពីប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងទៅមិនទាន់បានប៉ុន្មានផង យោងតាមប្រភពពីបរទេសបានឲ្យដឹងថា តាមពិតទៅ Lisa គឺមិនទាន់ត្រូវនឹងស្ដង់ដារអ្នករាំនៅ Crazy Horse នៅឡើយទេ បើទោះបីជានាងជាតារាលំដាប់ពិភពលោក សម្ដែង រាំ បានយ៉ាងល្អយ៉ាងណាក៏ដោយ។

ទន្ទឹមនឹងនេះ ស្ដង់ដាដែល Crazy Horse កំណត់ចំពោះអ្នករាំ ឬ នារីៗអ្នកសម្ដែងនៅទីនោះ គឺ Lisa នៅមានកម្ពស់ខុសខ្នាតបន្ដិច ដែលគេតម្រូវយកពីនារីដែលមានកម្ពស់ ១ម៉ែត្រ៦៨សង់ទីម៉ែត្រ ប៉ុន្ដែតារាស្រីរូបនេះ មានកម្ពស់ខុសគ្នាត្រឹម១សង់ទីម៉ែត្រ គឺកម្ពស់នាង ១ម៉ែត្រ៦៧សង់ទីម៉ែត្រ។ 

https://s9.kh1.co/__image/w=650,h=392,q=100/aa/aac673a7920a71c3e29879339c15c905ad93b3d4.jpg

ដោយឡែក នេះគ្រាន់តែជាព័ត៌មានដែលខាងបរទេសគេទម្លាយមកតែប៉ុណ្នោះ ពិសេស Lisa ជាតារាចម្រៀងដ៏ល្បីលំដាប់ពិភពលោក ថ្វីត្បិតតែនាងមិនត្រូវស្ដង់ដារ ប៉ុន្ដែសមត្ថភាពដែលនាងមានគឺលើសពីអ្វីៗ ដែលគេត្រូវការទៅទៀត៕

ប្រភព៖ K-Buzz

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T