កម្សាន្ត៖ កាលពីថ្មីៗនេះ មានអ្នកលេងអ៊ីនធឺណិតម្នាក់ បានចែករំលែកនៅលើបណ្តាញសង្គម ពីរូបថតរបស់ តារាសម្ដែងស្រី Liu Yifei ដែលបានឃើញដោយចៃដន្យ នៅឯផ្សារទំនើបមួយ ក្នុងទីក្រុងប៉េកាំង។ បុគ្គលម្នាក់នេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលថតពីពេល តារាស្រីរូបនេះ នៅក្នុងហាងលំដាប់ខ្ពស់មួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាម អ្នកលេងអ៊ីនធឺណិត តារាស្រី Liu Yifei នៅតែរក្សាបាន នូវភាពស្រស់ស្អាតខ្ពស់បំផុត របស់នាង ព្រមទាំងរូបរាងស្លីម យ៉ាងទាក់ទាញ បើទោះបីជារូបថត មិនបានកែ ក៏តារាស្រីរូបនេះ នៅតែមានភាពលេចធ្លោដដែល។
ក្នុងនោះដែរ Liu Yifei បានពាក់អាវធំពណ៌ខ្មៅ ខោខូវប៊យពណ៌ខ្មៅ កន្សែង និងមួកកីឡាបេស្បលពណ៌ខ្មៅ ហើយតារាស្រីរូបនេះ ក៏បានពាក់វ៉ែនតាការពារកម្ដៅថ្ងៃផងដែរ ដើម្បីកុំឲ្យគេចាប់អារម្មណ៍។ គេអាចមើលឃើញថា ស្ទីលស្លៀកពាក់ប្រចាំថ្ងៃរបស់ Liu Yifei គឺជ្រើសរើសពណ៌ងងឹតជាពណ៌ចម្បង ដោយមិនព្យាយាមឲ្យមានភាពលេចធ្លោ ឬទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនឡើយ។
បើទោះជា ស្លៀកពាក់បែបសាមញ្ញមែន ប៉ុន្តែ Liu Yifei នៅតែត្រូវបានអ្នកគាំទ្រសរសើរ ពីរូបសម្រស់ដ៏មានមន្តស្នេហ៍ និងតែងតែនៅជាចំណុចកណ្តាលនៃការចាប់អារម្មណ៍គ្រប់ទីកន្លែង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖