កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo ត្រូវបានគេលើកឡើងថា មើលទៅមានភាពក្មេងជាងវ័យ និងមានទម្រង់មុខល្អឥតខ្ចោះ មិនខុសពីកាលពី ១៧ ឆ្នាំមុននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី ១៤ ខែមករា កន្លងទៅនេះ តារាសម្ដែងស្រី Song Hye Kyo និង Jeon Yeo Been បានចូលរួមក្នុងកម្មវិធីបង្ហាញ សម្រាប់ខ្សែភាពយន្ត "Dark Nuns" ដែលធ្វើឡើងនៅ Lotte Cinema Tower ទីក្រុងសេអ៊ូល។ ការបង្ហាញខ្លួនលើកនេះ Song Hye Kyo បានចេញមកជាមួយនឹងឈុតពណ៌ប្រផេះ បង្ហាញរូបរាងស្លីម និងសម្រស់កាន់តែលេចធ្លោ។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រីរូបនេះ មើលទៅវ័យក្មេង និងស្រស់ស្អាត ដោយសារតែម៉ូដសក់ខ្លី និងប្លែករបស់នាង។ គេដឹងថា នាងកាត់សក់ម៉ូតថ្មីនេះ សម្រាប់គម្រោងថតរឿងខាងមុខ។ ទោះបីជា នាងមានអាយុជាង ៤០ ឆ្នាំក៏ដោយ ប៉ុន្តែសម្រស់របស់ Song Hye Kyo បានធ្វើឱ្យមនុស្សកោតសរសើរ ពី ស្បែកសរលោង និងមានស្នាមញញឹមយ៉ាងស្រស់ស្រាយ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖