កម្សាន្ត៖ បន្ទាប់ពីបានរៀបការសាងគ្រួសារដ៏មានសុភមង្គលរួចមក តារាកែភេទ Nong Poy និងស្វាមី អ្នកជំនួញ លោក Oak Phakwa Hongyok បានធ្វើដំណើរកម្សាន្តបែបរ៉ូមែន ទៅអឺរ៉ុប កាលពីថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាសម្តែង Nong Poy បានចែករំលែករូបថតគូជាច្រើនសន្លឹករបស់ខ្លួន ក្នុងពេលធ្វើដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុប បង្ហាញពីពេលវេលាដ៏រំជួលចិត្ត និងមានក្ដីសុខយ៉ាងខ្លាំង នៅពេលបានមកជុំគ្នាជាមួយនឹងមនុស្សជាទីស្រលាញ់។

យ៉ាងណាមិញ ជាមួយនឹងដំណើរកម្សាន្តឆ្លងកាត់ទីក្រុងជាច្រើនក្នុងទ្វីបអឺរ៉ុប តារាសម្ដែង Nong Poy និងស្វាមី ក៏បានទាញយកការចាប់អារម្មណ៍ ដែលបានបង្ហាញពីភាពសប្បាយរីករាយរបស់អ្នកទាំងពីរ និងក្ដីស្នេហ៍យ៉ាងល្អូកល្អិន ឲ្យអ្នកគាំទ្របានទស្សនាកម្សាន្ត ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






