កម្សាន្ត៖ កាលពីថ្មីៗនេះ កម្លោះសង្ហា ដែលជាតារាចម្រៀងប្រុសសំនៀងពីរោះ ថេណា បានធ្វើឲ្យអ្នកគាំទ្ររំជើបរំជួលជាមួយនឹងស្ទាយ៍តែងខ្លួននៅក្នុងរដូវ Halloween។ ជាមួយគ្នានេះ តារាប្រុសមុខមានមន្ដស្នេហ៍បានបង្ហោះរូបប៉ុន្មានសន្លឹកទៅក្នុងគណនីហ្វេសប៊ុករបស់លោក ឈរកាច់រាងយ៉ាងសង្ហា ធ្វើឲ្យហ្វេនចុច Like ខមិនគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះ តាមរយៈការតែងខ្លួនរបស់ ថេណា លោកតុបតែងជាបិសាចជញ្ជក់ឈាមដែលគេហៅថា Vampire បែបបរទេស ហើយលោកក៏បានចូលរួមកម្មវិធីមួយកាលពីយប់មិញនេះផងដែរ ដែលមានមហាជនចូលរួមយ៉ាងច្រើនកុះករ នៅឯកោះពេជ្រ។
ជាពិសេស កម្លោះពូកែអៀនរូបនេះ មិនដែលតែងខ្លួនបែបនេះទេ ពេលបានតែងខ្លួនម្ដង ជះរាងសង្ហាខ្លាំង ធ្វើឲ្យហ្វេនៗឃើញហើយលង់ស្នេហ៍កាន់តែជ្រៅដកចិត្តមិនរួច។ មិនត្រឹមតែសង្ហានោះទេ ថេណា ក៏ច្រៀងពិរោះ ចេះលេងហ្គីតា និង តែងតែនិពន្ធចម្រៀងពិរោះៗជាច្រើន ដែលធ្វើឲ្យលោកចេះតែកើនប្រជាប្រិយភាពជារៀងរាល់ថ្ងៃ៕
ប្រភព៖ Tena Khimphun