កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អតីតតារាចម្រៀងប្រុសនៃក្រុម Royal Pirate ដែលមានឈ្មោះថា James Lee បានប្រកាសប្រាប់ទៅដល់អ្នកគាំទ្រអំពីដំណឹងល្អរបស់ខ្លួនគឺ លោកនឹងរៀបការជាមួយនារីសាមញ្ញម្នាក់នាពេញឆាប់ៗខាងមុខនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះ James Lee បានសរសេរសារយ៉ាងវែងអន្លាយណែនាំអំពីអនាគតកូនក្រមុំរបស់លោក ដើម្បីឲ្យអ្នកគាំទ្របានស្គាល់ផងដែរ លោកបានរៀបរាប់ថា នាងគឺជានារីម្នាក់ដែលស្រោចស្រង់លោកនៅពេលដែលលោកជួបការលំបាក នាងជានារីដ៏ស្រស់ស្អាតម្នាក់ មានចរិតលក្ខណៈល្អ ធ្វើឲ្យលោកចង់មើលថែរូបនាងជារៀងរហូត។
ក្រោយពីឃើញសារនេះហើយ អ្នកគាំទ្រពិតជារំភើបចិត្តជំនួសកូនក្រមុំ ដែលមានកូនកម្លោះសរសេររៀបរាប់សរសើរពីខ្លួន ថែមទាំងណែនាំទៅកាន់ហ្វេនទៀតផង។ គួរបញ្ជាក់ផងដែរថា James Lee គឺជាអតីតសមាជិកក្រុម Royal Pirate ដែលល្បីល្បាញនៅកូរ៉េ៕
ប្រភព៖ soompi