បេក្ខជន​ប្រឡង​បាក់ឌុប​ ​នឹង​ធ្លាក់​ដោយស្វ័យប្រវត្ត​ បើ​រក​ឃើញ​លាក់​សំណៅ​ឯកសារ​ក្នុង​បន្ទប់​ប្រឡង​

//s9.kh1.co/47/47ac489d8d60c2a49f0b03be9cd1e8959d393ad8.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

បេក្ខជន នឹងធ្លាក់ដោយស្វ័យប្រវត្ត ​បើ​រក​ឃើញ​លាក់​សំណៅ​ឯកសារ​ក្នុង​បន្ទប់​ប្រឡង​។

ភ្នំពេញ៖ កាលពីថ្មីនេះ នៅលើផេកជាផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ បានមានប្រសាសនិ៍ដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខជន​ប្រឡង​បាក់ឌុប​ ​នឹង​ធ្លាក់​ដោយស្វ័យប្រវត្ត ​បើ​រក​ឃើញ​លាក់​សំណៅ​ឯកសារ​ក្នុង​បន្ទប់​ប្រឡង​។

 ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន 

​ជារួមបេក្ខជន​ប្រឡង​បាក់ឌុប​ ​ឬ​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​នឹង​ធ្លាក់​ដោយស្វ័យប្រវត្តិ​បើ​រក​ឃើញ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​ ​និង​សំណៅ​ឯកសារ​ផ្សេងៗ​ ​នៅក្នុងបន្ទប់​ប្រឡង​ ​ដើម្បី​ធានា​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រឡង​។

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និង ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣​ និងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T