ភរិយាល្អមែន! Shu Qi ត្រូវបានស្វាមី ពោលថាពិតជាចំណាប់ខាងផ្នែកនេះណាស់

//s9.kh1.co/c0/c0d20e2d5cdc2a36a8d5508f2b7cef3fba312090.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ហ្វេនៗចាប់អារម្មណ៍ខ្លាំង ក្រោយពី តារាសម្ដែងស្រី Shu Qi ត្រូវបានស្វាមីសរសើរនាង ថាពូកែចំពោះរឿងនេះ។

កម្សាន្ត៖ ថ្មីៗនេះ អ្នកដឹកនាំរឿង លោក Stephen Fung ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់តារាសម្តែងស្រីល្បីឈ្មោះ Shu Qi បានសរសើរនាងថា ពូកែខាងការវិនិយោគហិរញ្ញវត្ថុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Shu Qi
Shu Qi

ក្នុងនោះដែរ លោក Stephen Fung បានចូលរួមក្នុងព្រឹត្តិការណ៍មួយ ដែលនៅក្នុងនោះ លោក​បាន​បង្ហើប​ថា គូស្វាមីភរិយារបស់ខ្លួន ​មាន​ភាព​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ ហើយ​បាន​ទទួល​ស្គាល់​ថា​ លោក​មិន​ពូកែ​គ្រប់​គ្រង​លុយ និងមិន​ដឹង​អ្វី​ពី​ភាគហ៊ុន ឬអចលនទ្រព្យនោះឡើយ ដូច្នេះ​ហើយ លោក​មិនបាន​វិនិយោគ​លើ​វិស័យ​មួយនេះ នោះ​ទេ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ ផលិតកររូបនេះ បានសរសើរដល់ភរិយារបស់ខ្លួន ដែលមានជំនាញគ្រប់គ្រងហិរញ្ញវត្ថុបានល្អ និងដឹងពីរបៀបវិនិយោគលើផ្នែក ដែលអាចរកប្រាក់ចំណេញបាន។

Stephen Fung
Stephen Fung

គួររំឮកផងដែរថា តារាសម្ដែងស្រី Shu Qi បានរៀបការជាមួយស្វាមី លោក Stephen Fung នៅចុងឆ្នាំ ២០១៦ បន្ទាប់ពី បានរាប់អានគ្នាជាច្រើនឆ្នាំ។ ហើយក្រោយពី ​ថ្ងៃ​រៀបការ អ្នក​ទាំង​ពីរ ហាក់មានភាព​មមាញឹក​នឹង​ការងារ ប៉ុន្តែ​ក៏នៅ​តែអាច​ឆ្លៀត​ពេល ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន បានយ៉ាងល្អ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនរូបភាពខាងក្រោម៖ 

Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi និង ស្វាមី
Shu Qi និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T