កម្សាន្ត៖ ថ្មីៗនេះ អតីតសមាជិកក្រុម IZ*ONE មួយរូប បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងទៅលើការសម្ដែងរឿងថ្មីមួយរបស់នាង ដោយមានវគ្គស្រើបស្រាល។ ជាមួយគ្នានេះ Yabuki Nako សញ្ជាតិជប៉ុន ដែលធ្លាប់ជាតារា K-pop ដ៏ល្បីល្បាញ ក្រោយពីបំបែកក្រុម នាងបានត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ តារាស្រីរូបនេះ បានបង្ហាញខ្លួននៅក្នុងរឿងភាគជប៉ុនមួយ ដែលមានវគ្គមួយ ធ្វើឲ្យហ្វេនមានការចាប់អារម្មណ៍ជាខ្លាំង ដោយនាងបានសម្ដែងនៅលើគ្រែ ប៉ុន្ដែមិនបានបង្ហាញវគ្គស្រើបស្រាលខ្លាំងនោះទេ។
នៅក្នុងនោះផងដែរ រឿងភាគមួយនេះ គឺជារឿងដំបូង ដែលតារាស្រី Yabuki Nako បានសម្ដែងជាតួឯក ហើយមានឈុតខ្លះត្រូវថើប ត្រូវអោប វាជាការធម្មតាសម្រាប់តារាសម្ដែង ប៉ុន្ដែវានៅតែធ្វើឲ្យហ្វេនភ្ញាក់ផ្អើល ដោយសារតែនាងធ្លាប់ជាតារា K-pop ដែលមានអត្តចរិតខ្ជូតៗនៅក្នុងភ្នែកអ្នកគាំទ្រជានិច្ច។
បើទោះបីជាយ៉ាងណាក៏ដោយ មានមតិហ្វេនខ្លះបានចេញមុខការពារតារាស្រីរូបនេះ ដោយនិយាយថា គ្រប់គ្នាកុំធ្វើដូចប្លែកពេក នាងជាមនុស្សពេញវ័យហើយ នាងមានសិទ្ធធ្វើតាមបំណងខ្លួន ណាមួយនេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ៕
ប្រភព៖ Koreaboo