កម្សាន្ត៖ ការពិតណាស់ អ្នកនាង ពេជ្រ សូលីកា ជាតារាចម្រៀងស្រីដ៏ល្បីល្បាញ ទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន។ ជាពិសេស អ្នកនាងថែមទាំងមានសម្រស់ស្រស់ស្អាត ញញឹមស្រស់ និងមុខមានមន្ដស្នេហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តារាចម្រៀងស្រីរូបនេះ ឈានចូលវ័យ៣០ឆ្នាំ នៅតែមានសម្រស់ក្មេងជាងវ័យ បង្ហាញរូបរាងដ៏ស្រឡូនដូចក្រមុំ។ ជាមួយគ្នានេះផងដែរ ពេជ្រ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកភ្ជាប់ជាមួយសារជូនពរថ្ងៃកំណើតខ្លួនឯង ធ្វើឲ្យហ្វេននាំគ្នាខមិនជូនពរគ្រប់ៗគ្នា។
នៅក្នុងនោះ រូបនាងបានសរសេរថា " រីករាយថ្ងៃកំណើតនាងតូច ឆ្លងកាត់រឿងជាច្រើនក្នុងជីវិត ទម្រាំឆ្លងចូលមួយឆ្នាំៗ នាងហត់ខ្លាំងហើយ ព្យុះភ្លៀងខ្លាំងប៉ុណ្ណាក៏នាងធ្លាប់ជួបហើយដែរ ចឹងត្រូវតស៊ូបន្តទៀតណា៎ ចូលមកដល់ឆ្នាំថ្មីនេះ សុំអោយនាងជួបតែរឿងល្អៗ មនុស្សល្អៗ កាងារល្អៗ សុខភាពល្អ នឹង ជោគជ័យគ្រប់ភារកិច្ច"៕
ប្រភព៖ Pich Solikah