កម្សាន្ត៖ មហាសេដ្ឋី Kim Kardashian បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែល នាងបានបង្ហើបថា នាងកំពុងមានស្នេហាថ្មីជាមួយមនុស្សម្នាក់ បន្ទាប់ពី នៅលីវមួយរយៈ ដោយផ្តោតលើ ការមើលថែកូនទាំងបួន របស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុង Trailer សម្រាប់រដូវកាលទី ៦ នៃកម្មវិធីទូរទស្សន៍ The Kardashians Kim បានសារភាពថា នាងកំពុងជួបអ្នកថ្មី ហើយគិតអំពីអនាគតរបស់ពួកគេជាមួយគ្នា។ ពេលដើរជុំវិញវិមានតម្លៃ ៦០ លានដុល្លារជាមួយម្តាយរបស់នាង Kris Jenner, Kim បានចង្អុលទៅកន្លែងទំនេរមួយ ហើយនិយាយថា នាងនឹងសង់បន្ទប់ផ្ទុកឯកជនមួយ នៅទីនោះ។
អ្នកស្រី Kris បាននិយាយថា៖ «អ្នកចូលចិត្តគាត់ខ្លាំងណាស់»។ Kim បានឆ្លើយតបភ្លាមៗថា មិត្តប្រុសរបស់នាងនឹងសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងគំនិតរបស់នាង។
តារាទូរទស្សន៍ Reality វ័យ ៤៤ ឆ្នាំរូបនេះ ក៏បានបកស្រាយប្រាប់ទស្សនិកជនថា «ខ្ញុំធ្លាប់មានបំណងចង់នៅលីវ។ បន្ទាប់មកខ្ញុំកុហកអ្នកថាមិនចង់ណាត់ជួប មិនចង់បើកបេះដូង» ។
យ៉ាងណាមិញ Kim Kardashian មិនទាន់បង្ហាញអត្តសញ្ញាណមិត្តប្រុសរបស់នាងនៅឡើយទេ។ កាលពីខែមុន តាមរយៈ Us Weekly បានដកស្រង់ប្រភពមួយ ដែលបាននិយាយថា Kim បានចាប់ផ្តើមណាត់ជួបអ្នកថ្មីហើយ ដែលមិនមែនជាតារាល្បី។ ប្រភពមួយទៀតបានប្រាប់ Page Six ថា Kim កំពុងណាត់ជួបជាមួយអ្នកជំនួញផ្នែកអចលនទ្រព្យ ហើយពួកគេបានជួបគ្នា តាមរយៈមិត្តភក្តិ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖