កម្សាន្ត៖ បើទោះបីជា តារាសម្ដែងស្រីលំដាប់ A Song Hye Kyo ដែលយើងស្គាល់ក្នុងនាមជា ហាន់ ជីអ៊ុន និងអតីតស្វាមី Song Joong Ki បានលែងលះគ្នាដាច់ស្រេចតាំងពីឆ្នាំ២០១៩ ប៉ុន្តែរឿងរ៉ាវនៅពីក្រោយការលែងលះនេះនៅស្រពេចស្រពិលនៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្នអ្នកទាំងពីរ ក៏បន្តលេចមុខនៅក្នុងវិស័យភាពយន្តនិងវិស័យកម្សាន្តរបស់កូរ៉េ ដោយទាំង Song Hye Kyo និង Song Joong Ki សុទ្ធតែបានថតរឿងថ្មី ខណៈដែល Song Joong Ki បានរៀបការមានភរិយាថ្មីជាជនជាតិបរទេស និងមានកូនពីរនាក់ទៅហើយ។
យ៉ាងណាមិញយោងតាមសារព័ត៌មានពីប្រទេសចិន បានទម្លាយថា មូលហេតុពិតប្រាកដនាំឲ្យអតីតស្វាមីភរិយាមួយគូនេះលែងលះគឺដោយសារខ្វែងគំនិតគ្នារឿងមានបុត្រ ដោយ Song Joong Ki ចង់បានបុត្រនិងចាប់ផ្ដើមគ្រួសារ ខុសពី Song Hye Kyo ដែលមិនទាន់ចង់បាន ដោយសារតែទំនាក់ទំនងពួកគេពុំទាន់មានស្ថេរភាព។ យូរៗទៅ ទំនាក់ទំនងពួកគេកាន់តែអាក្រក់ ហើយមានរឿងរកាំរកូសជាច្រើនហើយចុងក្រោយរៀបការបានតែ២ឆ្នាំ អ្នកទាំងពីរក៏បានឈានដល់ការលែងលះជាមួយគ្នា តែម្ដង៕
ប្រភព៖ allkpop