ចិន៖ អតីតសមាជិករបស់ក្រុមចម្រៀងបុរស EXO គឺ Tao ត្រូវបានគេរាយការណ៍ថាត្រូវបង្ខំចិត្តលុបចោលការប្រគុំតន្ត្រីមួយនៅ ខេត្តក្វាងចូវ ប្រទេសចិន ដោយសារតែមានអ្នកទិញសំបុត្រតិចលើសការរំពឹងទុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សTao ទើបតែបញ្ចេញអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួនឈ្មោះថា "30's Club" ដោយបានប្រកាសថានឹងធ្វើការប្រគុំតន្ត្រីចំនួនពីរកន្លែងនៅក្វាងចូវ ប៉ុន្តែបន្ទាប់ពីការសម្ដែងខនសឺតទីមួយចប់ Tao ក៏បានប្រកាសថានឹងលុបចោលខនសឺតនេះវិញដោយសារមានបញ្ហាសុខភាព។
យ៉ាងណាមិញ មានរបាយការណ៍ពី allkpop បានបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការលុបចោលការប្រគុំតន្ត្រីនេះគឺដោយសារតែចំនួនអ្នកទិញសំបុត្រចូលទស្សនាមានតិចពេក ខណៈដែលខនសឺតទី១ដែល Tao បានសម្ដែងនោះគឺ ត្រូវបានបញ្ចុះតម្លៃ ពី ៣៦៨ យ័ន (ស្មើនឹង ៥១.៨១ ដុល្លារ) មក ៤៧. ៨៤ យ័ន (ស្មើនឹង ៦.៧៤ដុល្លារ)។
គេជឿថា មូលហេតុនៃការធ្លាក់ចុះនៃការលក់សំបុត្រនិងបាត់បង់ប្រជាប្រិយភាពរបស់ Tao នោះគឺមកពីរូបគេមានទំនាក់ទំនងស្នេហាជាមួយ Xu Yiyang ដែលជាសមាជិកម្នាក់របស់ផលិតកម្មខ្លួន៕
ប្រភព៖ allkpop