កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងទោលដ៏ល្បីល្បាញ CL ដែលត្រូវបានគេស្គាល់ថាជាអតីតសមាជិកក្រុម 2NE1 ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា នាងបានទម្លាយរឿងមួយទៅកាន់មហាជននៅក្នុងកម្មវិធី Knowing Bros ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចដែលដឹងស្រាប់ហើយថា CL មានទំនាក់ទំនងល្អជាមួយនឹងតារាចម្រៀង Pop ដោយនាងបានទៅរស់នៅសហរដ្ឋអាមេរិក និង ជាតារាម្នាក់នៅក្រោមផលិតកម្មជាមួយគ្នានឹង Justin Bieber និង Ariana Grande ហើយមានអ្នកគ្រប់គ្រងតែមួយ ហើយពួកគេមើលថែនាងបានល្អខ្លាំងណាស់។
ជាពិសេស ពេលនិយាយដល់រឿងការងារសិល្បៈ CL ក៏បានទម្លាយរឿងមួយទៀត ដែលនាងប្រាប់ថា Beyoncé បានជួយស្រោចស្រង់នាងក្នុងពេលដែលនាងកំពុងតែពិបាកខ្លាំង ជួបបញ្ហាបាក់ទឹកចិត្ត។ ទន្ទឹមនឹងនោះ មានគ្រាមួយដែល CL កំពុងតែស្ត្រេសខ្លាំង Beyoncé ដែលជាមិត្តរបស់នាងមួយរូប បានហៅ CL ឲ្យធ្វើជាតារាម៉ូដែលសម្រាប់ថតស្ពតឲ្យផលិតផល ដែលនាងទើបតែបង្កើត ដែលនេះបានជួយនាងទាំងផ្លូវចិត្តផ្លូវអារម្មណ៍។
មិនតែប៉ុណ្ណោះ តារាកូរ៉េរូបនេះ ក៏បានបញ្ជាក់ដែរថា Justin Bieber, Ariana Grande, Rihanna, Beyoncé, និង Kanye West គឺជាមិត្តដ៏ល្អ ក៏ដូចជា តារាចម្រៀងដ៏ឆ្នើមសម្រាប់នាងផងដែរ៕
ប្រភព៖ Koreaboo