ព្យាយាមម្ដងទៀតនៅឆ្នាំក្រោយដែរឬទេ សិស្សប្រឡងបាក់ឌុប វ័យ ៥៦ឆ្នាំ បានប្រឡងធ្លាក់ជាលើកទី២

//s9.kh1.co/b9/b90216813c8e56bc957948b75620d1a31aa53dd1.png
សង្គម

 ២៤-វិច្ឆិកា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

អ្នកស្រី ហែម សុីណាត អាយុ៥៧ឆ្នាំ អ្នកស្រី ជាគ្រូអក្ខរកម្ម ដែលមានទីលំនៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មិនទទួលបានការជាប់នោះទេ។

បន្ទាយមានជ័យ៖ ជាការពិតណាស់ លទ្ធផលនៃការប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញជាផ្លូវការកាលពីម្សិលមិញសម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល រីឯតាមបណ្ដាខេត្ត ទើបតែចេញនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២៣ នេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រិយមិត្តច្បាស់ជាចាំបាននៅបេក្ខនារីប្រឡងដែលមានវ័យចំណាស់ជាងគេ អ្នកស្រី ហែម ស៊ីណាត ដែលឆ្នាំនេះ អ្នកស្រីបានព្យាយាមប្រឡងម្ដងទៀត ក្រោយពីទទួលលទ្ធផលធ្លាក់កាលពីឆ្នាំមុន ​ដោយ​មាន​លេង​រៀង​ទី ៤៨៩ ស្ថិត​នៅ​មណ្ឌល​អនុ​វិទ្យាល័យ​ទឹកថ្លា នា​ខេត្តបន្ទាយមានជ័យ ។

អ្នកស្រី ហែម សុីណាត 
អ្នកស្រី ហែម សុីណាត 

គួររំលឹកផងដែរថា អ្នកស្រី ហែម សុីណាត អាយុ៥៧ឆ្នាំ អ្នកស្រី ជាគ្រូអក្ខរកម្ម ដែលមានទីលំនៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មិនទទួលបានការជាប់នោះទេ លទ្ធផលគឺធ្លាប់ម្ដងទៀត ដែលនេះជារឿងគួរឲ្យសោកស្ដាយមែនទែន តើឆ្នាំក្រោយអ្នកមីងមិនបោះបង់ក្ដីស្រម៉ៃ មកប្រឡងម្ដងទៀតឬយ៉ាងណា៕

ប្រភព៖ Banteay Meanchey News Youths

 អ្នកស្រី ហែម ស៊ីណាត 
 អ្នកស្រី ហែម ស៊ីណាត 
លទ្ធផលប្រឡងបាក់ឌុប អ្នកស្រី ហែម ស៊ីណាត
លទ្ធផលប្រឡងបាក់ឌុប អ្នកស្រី ហែម ស៊ីណាត
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T