លោកគ្រូពេជ្រ សុផាន់ជឿជាក់មុតមាំថា ធឿន ធារ៉ានឹងអាចក្លាយជាស្តេចប្រដាល់ ប្រសិនបើគេអាចប្រកាន់ខ្ជាប់នូវរឿងទាំងនេះបាន

//s9.kh1.co/82/828d8693288cea2f6f0a0296d0edf16bc1380f41.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២៣ ៥ល្ងាច · ៩ ខែមុន

លោកគ្រូពេជ្រ សុផាន់ជឿជាក់មុតមាំថា ធឿន ធារ៉ានឹងអាចក្លាយជាស្តេចប្រដាល់ ប្រសិនបើគេជៀសធ្វើរឿងទាំងនេះបាន

កម្ពុជា៖ អតីតកីឡាករប្រដាល់ជើងចាស់ និងបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លិបគុនខ្មែរ ៨៨៨៨ លោកពេជ្រ សុផាន់ បានលើកឡើងកាលពីពេលថ្មីៗនេះថា អ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា អនាគតនឹងអាចក្លាយជាស្តេចប្រដាល់របស់កម្ពុជា ប្រសិនបើរូបគេជៀសវៀងការថតស្ពត ឬថតកុនច្រើន ហើយប្រឹងប្រែងផ្តោតតែលើការហ្វឹកហាត់មួយមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ ធារ៉ា ដែលជាកូនសិស្សរបស់លោកគ្រូអេ ភូថង ឥឡូវនេះកំពុងមានប្រជាប្រិយភាព និងទទួលបានការសារទរពីអ្នកនិយមវិស័យកីឡាករប្រដាល់គុនខ្មែរជាខ្លាំង រហូតមានអ្នកគាំទ្រខ្លះទៀតបានលើកឈ្មោះ ធារ៉ា ថាបច្ចុប្បន្នជាស្តេចប្រដាល់នៅកម្ពុជាទៀតផង បន្ទាប់ពីរូបគេបានផ្តួលកីឡាករបរទេសដល់ទៅ ៣ អ្នកត្រឹមតែមួយរាត្រី កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា កន្លងទៅនៅក្នុងកម្មវិធីគុនខ្មែរ Kun Khmer World Cup និងក្រសោបបានខ្សែក្រវាត់តម្លៃ ១ ម៉ឺនដុល្លារអាមេរិកមួយ និងឡានសេរីទំនើបមួយគ្រឿង។

រូបភាព
រូបភាព

ក្រោយការប្រកួតខាងលើបញ្ចប់ ធ្វើលោកគ្រូពេជ្រ សុផាន់ ពេលនេះទទួលស្គាល់ថា ធារ៉ា គឺពិតជាកីឡាករល្អគ្រប់ក្បាច់ពិតមែន ពោលគឺទាំងកណ្តាប់ដៃ ទាំងជំហរ និងអាវុធផ្សេងៗទៀតរបស់គាត់ ហើយមួយវិញទៀតលោកជឿជាក់ថា ប្រសិនបើ ធារ៉ា មិនធ្វេសប្រហែស មិនឧស្សាហ៍ថតស្ពត ឬថតកុនច្រើន ហើយផ្តោតតែនៅលើការហ្វឹកហាត់ នោះនៅពេលអនាគត គាត់ប្រាកដជាអាចក្លាយជាស្តេចប្រដាល់ប្រចាំប្រទេសកម្ពុជាម្នាក់ជាក់ជាពុំខាន។

សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/40/4026779021425c9b3091a55e2f1b9dc1b0fbbffc.jpg

គូនេះមាននិស្ស័យអត់មើលទៅ? លោកឧកញ៉ា យឹម តាស្រង់ ថា បើមានកម្មវិធីរៀបចំឲ្យ ធឿន ធារ៉ា ប៉ះ ធន់ រិទ្ធី គាត់សុំឧបត្ថមប្រាក់ក្រៅផ្លូវការដល់អ្នកឈ្នះរហូតដល់ទៅ...

 ០៧-កញ្ញា-២០២៤ 
 ៣ល្ងាច · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T