ប្រដាល់៖ អ្នកប្រដាល់រហ្ស័សនាមក្របីព្រៃ ពេជ្រ សម្បត្តិ បានបង្ហើបអំពីប្រាក់ចំណូលដែលខ្លួនទទួលបាន ក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅលើសង្វៀនហង្សមាស កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្នុងការប្រកួតនៅលើសង្វៀនហង្សមាសកាលពីពេលថ្មីៗនេះ គឺ សម្បត្តិ ចាយពេលមិនដល់មួយទឹកផង ដើម្បីផ្តួល អ្នកប្រដាល់ថៃ ស្លាតាន់ ជីបមឺងនុន សន្លប់បាត់ស្មារតីក្រោយចូលមួយកែង របស់ក្របីព្រៃ ខណៈ ជ័យជម្នះនេះបានធ្វើឲ្យអ្នកគាំទ្រពោលពាក្យសរសើរថាពីមួយប្រកួតទៅមួយប្រកួត សមត្ថភាពរបស់ សម្បត្តិ កាន់តែកើនឡើងហើយ។
យ៉ាងណាមិញ ក្រោយចប់ការប្រកួត ក្នុងកិច្ចសម្ភាសជាមួយបង តាំង លីហួរ ពេជ្រ សម្បត្តិ បានទម្លាយឲ្យដឹងថា ទាំងតម្លៃខ្លួន និង ប្រាក់រង្វាន់នាៗសម្រាប់ជ័យជម្នះមួយនេះ គេទទួលបានសរុបជាង ១៦លានរៀល ឬ ប្រមាណជាជាង ៤០០០ដុល្លារអាមេរិក ដែលតម្លៃនេះស័ក្តិសមតាមអ្វីដែល សម្បត្តិ បានខិតខំប្រឹងប្រែងពីដើមមករហូតដល់ពេលបច្ចុប្បន្ន៕