ក្រោយឃើញមានផេកខ្លះ បង្ហោះពីម្ដាយខ្លួនដូចសុំជំនួយ ស្រាប់តែ កូនយាយអឿន និយាយបែបនេះវិញភ្លែត

//s9.kh1.co/35/35199bba9096dfd584a48d6c0feff789c2f1eef5.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ថ្មីៗនេះ យាយ អឿន បានរអិលធ្លាក់ពីលើកាំជណ្ដើរ ធ្វើឲ្យបាក់ឆ្អឹងត្រគៀកធ្ងន់ធ្ងរ ហើយពេលនេះក៏កំពុងដេកសម្រាកព្យាបាលនៅមន្ទពេទ្យ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាកំប្លែងជើងចាស់ពោរពេញដោយទេពកោសល្យ យាយអឿន បានរអិលធ្លាក់ពីលើកាំជណ្ដើរ ធ្វើឲ្យបាក់ឆ្អឹងត្រគៀកធ្ងន់ធ្ងរ ហើយពេលនេះក៏កំពុងដេកសម្រាកព្យាបាលនៅមន្ទពេទ្យផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បន្ទាប់ពីដឹងដំនឹងថា យាយអឿន ជួបរឿងបែបនេះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរបេទ្យ គេក៏ឃើញមានសិល្បករ សិល្បការិនីជិតស្និទ្ធ ទៅសួរសុខទុក្ខផងដែរ។ ក្នុងនោះដែរ អ្វីដែលគួរឲ្យកត់សម្គាល់នោះ កូនប្រុសតារាកំប្លែងរូបនេះ ក៏បានចេញសារទៅកាន់មហាជន និងផេកមួយចំនួន និយាយដូច្នេះថា៖ 

គ្រួសារយើងខ្ញុំ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលម្តាយ លំដាប់ VIP នៅមន្ទីរពេទ្យ កាលម៉ែត្រ ហើយយើងខ្ញុំមិនបានលើកដៃ សុំជំនួយពីបងប្អូនណាទេ សូមកុំមានការយល់ច្រឡំថា អោយតែអ្នកសិល្បៈឈឺ ចង់បានជំនួយនោះ គិតខុសហើយអាពៅមាស ចាយលុយខ្លួនឯង ហើយមិនចង់អោយគេម៉ៃ ឈប់បានឈប់ទៅ បងpage ដែលឆ្លៀតឱកាស យករូបម្តាយខ្ញុំទៅរកសុីនោះ ។ សរសេរប៉ុណ្ណឹង ញាក់នៅអាក្អួន តិចមើលអត់ដាច់ សូមថ្លែងអំណរគុណដល់ សមាគមន៏ សិល្បះ និង មន្ទីពេទ្យកាល់មែត្រដែលបានយកចិត្តទុកដាក់ចំពោះអ្នកម្ដាយខ្ញុំបាទ។

សម្ដីកូនប្រុស យាយ អឿន

គួររំលឹកផងដែរថា យាយអឿន គឺជាតារាកំប្លែង និងជាអ្នកចម្រៀងអាយ៉ៃដ៏មានឈ្មោះបោះសម្លេងមួយរូប ដែលទទួលបានភាពល្បីល្បាញ និងការស្រលាញ់គាំទ្រខ្លាំងពីសំណាក់មហាជន ស្របពេលដែលឆ្នាំថ្មីនេះ យាយអឿន មានវ័យខ្ទង់ហុកសិបក្រាស់ទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
យាយ អឿន
រូបភាព
រូបភាព
យាយ អឿន
យាយ អឿន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T