មោទកភាព សៀវភៅធ្វើម្ហូបខ្មែរឈ្មោះ «សោយ» ជាប់ជ័យលាភីជា «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក»

//s9.kh1.co/6c/6ccac2b7bac92c7024f3c4a06bf696671c50e8be.jpg
សង្គម

 ៣០-វិច្ឆិកា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

សៀវភៅធ្វើម្ហូបខ្មែរ ឈ្មោះថា «សោយ» បានជាប់ជ័យលាភីជា «សៀវភៅធ្វើម្ហូបល្អ​បំផុតនៅលើពិភពលោក «Best of the Best Cookbook in The World»។

អារ៉ាប៊ីសាអូឌីត៖ សៀវភៅធ្វើម្ហូបខ្មែរ ឈ្មោះថា «សោយ» បានជាប់ជ័យលាភីជា «សៀវភៅធ្វើម្ហូបល្អ​បំផុតនៅលើពិភពលោក «Best of the Best Cookbook in The World»។ សៀវភៅនេះ រៀបចំដោយ អ្នកនាង រស់ រតនៈ ដែលគេស្គាល់ថា Chef Nak គឺជាចុងភៅខ្មែរជាស្រ្តីដំបូងគេ ទទួលបានពានរង្វាន់ Gourmand Award ក្នុងវិស័យម្ហូបអាហារពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ អ្នកនាង រស់ រតនៈ ដែលមហាជនភាគច្រើនស្គាល់ថា Chef Nak (ចុងភៅ ណាក់) និងជាម្ចាស់ស្នាដៃនៃសៀវភៅ បានលើកឡើងក្នុងឱកាសទទួលពានរង្វាន់ថា ខ្មែរធ្វើបានហើយ យើងទទួលបានជ័យលាភី «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលនេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។

បន្ថែមពីលើនេះទៀត អុ្នកនាង ក៏បានបន្ថែមទៀតថា អ្នកនាងមានសេចក្តីសោមនស្សរីករាយ ដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើង «សោយ» ជាស្នាដៃរបស់ខ្មែរ បានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា «ពានរង្វាន់អូស្ការ» ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ ដូច្នេះដែរ។  

ប្រភព៖ ត្នោតខ្មែរ

រស់ រតនៈ
រស់ រតនៈ
រស់ រតនៈ
រស់ រតនៈ
រស់ រតនៈ
រស់ រតនៈ
រស់ រតនៈ
រស់ រតនៈ
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/ec/ecc2dd915500aad4950346a049ea2e6174f62dea.jpg

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ប្រជាពលរដ្ឋ​ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ អំពីការបិទផ្លូវលេខ៥៩៨​​បណ្តោះអាសន្ន​ដើម្បីដាក់លូ

 ១៣-កុម្ភៈ-២០២៥ 
 ៩ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T