ហ្វីលីពីន៖ ពិតជាកក្រើកក្នុងសង្គមសិល្បៈរបស់ប្រទេសហ្វីលីពីន បន្ទាប់ពីគូស្នេហ៍តារាស្រីប្រុសល្បីឈ្មោះជួរមុខ Kathryn Bernado បានប្រកាសចែកផ្លូវគ្នាជាមួយ លោក Daniel Padilla បន្ទាប់ពីទាក់ទងគ្នាដល់ទៅ១១ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី៣០ខែវិច្ឆិកាកន្លងទៅ Kathryn Bernado ដែលជាតួអង្គឯកស្រីក្នុងរឿង "ម៉ារ៉ា ក្លារ៉ា" ដែលប្រជាជនខ្មែរធ្លាប់បានទស្សនានោះ បានទម្លាយថានាងនិង Daniel Padilla បានសម្រេចចិត្តចែកផ្លូវគ្នាដោយសន្តិ និងសូមឲ្យអ្នកគាំទ្រឈប់សួរជីកឬសជីកគល់ពីទំនាក់ទំនងអ្នកទាំងពីរទៀត ខណៈដែលភាគីខាងប្រុសក៏បានប្រកាសបែបនេះដែរ។
ទន្ទឹមនឹងការផ្ទុះព័ត៌មានចែកផ្លូវគ្នានេះ ស្រាប់តែអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍តារាស្រីវ័យក្មេងជំនាន់ក្រោយរបស់ហ្វីលីពីនគឺ Andrea Brillantes ថាអាចជាជនទី៣ក្នុងទំនាក់ទំនងស្នេហារវាង Kathryn និង Daniel ដោយសំអាងលើភ័ស្តុតាងមួយចំនួន ដូចជា Andrea និង Daniel បានទៅកន្លែងតែមួយជាមួយគ្នា នាថ្ងៃតែមួយ ជាច្រើនដង។
យ៉ាងណាមិញ នេះត្រឹមតែជាការសន្និដ្ឋានគ្មានប្រភពជាក់លាក់ប៉ុណ្ណោះ ដោយសារតែមិនទាន់មានភាគីណាមួយចេញមុខមកបកស្រាយនោះឡើយ៕
ប្រភព៖ manilastandard