កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន កាន់តែកើននូវភាពល្បីល្បាញមានមុខមាត់លើឆាកអន្តរជាតិ ធ្វើឲ្យបរទេសបានស្គាល់ខ្មែរជាបន្ដបន្ទាប់។ ពិសេស បន្ទាប់ពីបានចូលរួមបង្ហាញមុខនៅក្នុងកម្មវិធីជាច្រើនអមដោយតារាល្បីៗមកពីជុំវិញពិភពលោក យូប៊ីន កាន់តែធ្វើឲ្យខ្មែរមានមោទកភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះផងដែរ មានប្រភពមួយបានបង្ហើបថា នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ តួឯកស្រីលំដាប់ឯក កញ្ញា ស៊ិន យូប៊ីន នឹងធ្វើដំណើរទៅចូលរួមកម្មវិធី Redsea Film Festival នៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក។

មិនតែប៉ុណ្ណោះ កម្មវិធីនោះ ចូលរួមដោយតារាហូលីវូដ និងតារាអាស៊ី ដូចជា Sharon stone, Naomi Campbell, Halle berry, Johnny depp, Sofia Vergara, Mai davikah, Leonardo, Apo nattawin, Milephakphu។

លើសពីនោះ យើងអាចនិយាយបានថា យូប៊ីន គឺជាតារាស្រីកម្ពុជាដំបូងគេដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីលំដាប់ពិភពលោកនេះ ធ្វើឲ្យហ្វេនៗមានអារម្មណ៍រំភើបមែនទែន៕
ប្រភព៖ Touch Bopha-Thyda PNN




