កូរ៉េខាងត្បូង៖ តារារះថ្មីម្នាក់របស់វិស័យ Kpop បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ដោយសារតែមានផ្ទៃមុខផ្នែកខ្លះរបស់គេគឺស្រដៀងនឹង Taehyung (V) មកពីក្រុម BTS ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិតប្រាកដណាស់ BTS គឺជាក្រុមចម្រៀងកូរ៉េមួយដ៏ល្បីល្បាញ ដែលមិនត្រឹមតែល្បីល្បាញក្នុងស្រុកទេ គឺសឹងតែទូទាំងពិភពលោកតែម្ដង ដោយសមាជិកម្នាក់ៗសុទ្ធតែទទួលបានការគាំទ្រនិងការចាប់អារម្មណ៍ពីមហាជនមិនថាសកម្មភាពលើឆាក ឬក្រោយឆាក។

យ៉ាងណាមិញ ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ខ្លាំងលើតារាប្រុសឈ្មោះ Kwon Hyeop ដែលជាសមាជិកជំនាញខាងរ៉េបរបស់ក្រុម WAKER ដែលជាក្រុមតារា Kpop ថ្មីស្ថិតក្រោមផលិតកម្ម HOWLING Entertainment ដែលធ្លាប់បានចូលប្រកួតក្នុងកម្មវិធី "Produce 101 រដូវកាលទី២"។
ក្នុងនោះ មានរូបថតចែករំលែកពីតារាប្រុសម្នាក់នេះជាហូរហែ ដោយអ្នកគាំទ្រជាច្រើនគិតថាបើក្រឡេកមើលមួយឆ្វាច់ គឺច្រឡំថាគេជា Taehyung ប៉ុន្តែក៏មានអ្នកខ្លះគិតថា តារាប្រុសរូបនេះមុខមិនដូច Taehyung នោះឡើយ៕






ប្រភព៖ allkpop