កូរ៉េខាងត្បូង៖ ថ្វីត្បិត Sandara Park មិនបានសម្ដែងលើឆាកតន្ត្រីញឹកញាប់ដូចកាលនៅរួមក្រុម 2NE1 ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែល្បីរន្ទឺ ដោយសារតែសម្រស់ដ៏ចែងចាំងសាច់ចាំមិនចេះចាស់របស់នាង និងទេពកោសល្យសិល្បៈចម្រុះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Sandara Park ](https://s9.kh1.co/__image/w=650,h=433,q=100/95/955c6e0132fdd4e586c44ad60f99a1a847019749.png)
មកទល់ពេលនេះ Sandara មានអាយុដល់ទៅ៣៩ឆ្នាំហើយ ប៉ុន្តែបើមើលពីរាងរៅរបស់នាងវិញ គឺមានស្បែកសភ្លឺរលោង មិនមានត្រង់ណាមានស្នាមជ្រួញអីបន្តិច។
![Sandara Park ](https://s9.kh1.co/__image/w=610,h=442,q=100/f9/f931fe8ed7b7e8ef93b845273421c1f98eb256d0.png)
យ៉ាងណាមិញថ្មីៗមកនេះ អ្នកគាំទ្រចាប់ផ្ដើមមានការព្រួយបារម្ភនៅពេលឃើញភាពស្គមស្គាំងរបស់តារាស្រីរូបនេះ ពេលឡើងសម្ដែងលើឆាក ដោយអាចមើលឃើញឆ្អឹងជំនីរបស់នាងតែម្ដង។
![Sandara Park ](https://s9.kh1.co/__image/w=650,h=992,q=100/fa/fa4421bbf533906fd2db33d8d505315b86ecfde3.png)
ជាងនេះទៅទៀត ពេលចូលរួមធ្វើជាភ្ញៀវក្នុងកម្មវិធី Strong Heart គឺ Sandara និងពិធីករបានជជែកគ្នាពីរបបអាហារក៏ដូចជាចំណង់នៃការទទួលទានអាហារ ដោយ រូបនាងផ្ទាល់បានសារភាពថា ការពិតទៅនាងមានទម្ងន់តែ ៣៨គីឡូតែប៉ុណ្ណោះ។
![Sandara Park ](https://s9.kh1.co/__image/w=650,h=360,q=100/f1/f144e9a616d672108974ccf7207f635fbf9a8b73.png)
Sandara ក៏បានបន្ថែមទៀតណា គីឡូដែលនាងឡើងខ្ពស់បំផុតគឺត្រឹម៤៦គីឡូ ហើយកាលណោះជាងរៀបចំសម្លៀកបំពាក់របស់នាងថែមទាំងបានសុំឲ្យនាងបញ្ចុះ២គីឡូថែមទៀតផង៕
![Sandara Park ](https://s9.kh1.co/__image/w=600,h=1380,q=100/d9/d982e69e6e11df4751a5ef264bbbac7165bc02fd.png)
ប្រភព៖ koreaboo