មើលមុខ Jennie ជិតៗបែបនេះ ទើបដឹងថា ឃ្យូត ហើយស្បែកមុខម៉ដ្ឋ

//s9.kh1.co/a0/a01f25dc86be6fc160d26fdcbe238a3872fbd246.png
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០២៣ ២ល្ងាច · ១០ ខែមុន

បើយើងសង្កេតមើលសាច់មុខ Jennie ឲ្យជិត នឹងឃើញស្បែកមុខមានស្អាតបែបធម្មជាតិ ព្រោះនាងថតកាមេរ៉ាហ្ស៊ីន

កម្សាន្ត៖ ជាការពិតណាស់់ តារាចម្រៀងលំដាប់ពិភពលោកដូចជា Jennie ច្បាស់ជាត្រូវមហាជនគិតថា ស្បែកមុខស្រស់ស្អាត ថ្លារលោងស្រិល នរណាៗក៏ប្រាថ្នាចង់បាន។ ជាពិសេស រូបភាពនៅក្នុងបណ្ដាញសង្គមទាំងអស់សុទ្ធតែបង្ហាញពីសាច់មុខដ៏រលោងគ្មានកន្លែងជ្រួញសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie
Jennie

ដោយឡែក ក្រឡេកមកមើលរូបភាព២សន្លឹក ដែល Jennie បានបង្ហោះនៅក្នុងគណនី Instagram របស់នាង ហ្វេនសង្កេតឃើញថា នាងបានផាត់មុខបែបធម្មជាតិ លេងតែពណ៌ថ្ពាល់ផ្កាឈូកតិចៗ ហើយថែមទាំងថតកាមេរ៉ាហ្ស៊ីន គ្មានថែមពន្លឺនោះទេ ប៉ុន្តែនៅតែស្រស់ស្អាត មិនចាញ់ពេលផាត់មុខឡើងឆាកនោះឡើយ។ 

Jennie
Jennie

 ពិតណាស់ តារាស្រីរូបនេះ បានថតជាមួយផ្លែស្ត្របឺរី ផាត់មុខបែបក្រហមៗធម្មជាតិៗ មើលទៅពិតជាស្រស់ស្អាតទាក់ភ្នែកមែនទែន។ ទន្ទឹមនឹងនេះផងដែរ Jennie តែងតែបង្ហោះរូបបែបធម្មជាតិៗកាមេរ៉ាហ្ស៊ីន ដោយមិនបានកែរូបនោះទេ៕

ប្រភព៖​ jennierubyjane

Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T