មកដឹងពីប្រវត្តិ និង វីដេអូការប្រកួតរបស់កីឡាករបរទេសចំណូលថ្មីបឹងកេតទាំង ២រូប ឃើញថាពិតជាល្អមែន

//s9.kh1.co/6f/6f6c358b72f2f35b548b82100671881ef704aba3.jpg
កីទ្បា

 ០៨-ធ្នូ-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

មកដឹងពីប្រវត្តិ និង វីដេអូការប្រកួតរបស់កីឡាករបរទេសចំណូលថ្មីបឹងកេតទាំង ២រូប ឃើញថាពិតជាល្អមែន

កម្ពុជា៖ ក្លិប បឹងកេត បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកកីឡាករបរទេសចំណូលថ្មីពីររូបមករួមក្រុម ដែរមានឈ្មោះថា Antoine Lemarie និង Yusuke Muta

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើយើងនិយាយពីប្រវត្តិរបស់កីឡាករ Antoine Lemarie គឺ រូបគេមានដើមកំណើតជាជនជាតិបារាំង បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ លេងក្នុងតួនាទីជាខ្សែបម្រើស្លាប។ Lemarie ជា កីឡាករដែលមានបទពិសោធន៍ជោគជាំនៅលីគរបស់ប្រទេសហ្វាំងល្លង់ ពោលរាប់ចាប់តាំងពីឆ្នាំ ២០២០ មក គេបង្ហាញខ្លួនបាន ៧៥ប្រកួត គេរកបាន ១៤គ្រាប់ ខណៈ កាលពីរដូវកាលមុន គេបង្ហាញខ្លួនជាមួយក្លិប Kakkonen បង្ហាញខ្លួន ២៣ប្រកួត រកបាន៦គ្រាប់។

កីឡាករ Antoine Lemarie
កីឡាករ Antoine Lemarie

ងាកមកកាន់កីឡាករ Yusuke Muta ជនជាតិជប៉ុនវិញ បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ កម្ពស់ ១.៨៧ម៉ែត្រ ធ្លាប់ប្រកបអាជីពនៅលីគកំពូលជប៉ុនជាមួយក្លិប Nagoya Grampus អំឡុងឆ្នាំ ២០១៣-២០១៥ ក្លិប Kyoto Saga ចន្លោះឆ្នាំ ២០១៦-២០១៩ រួចក៏បន្តលេងឲ្យក្លិប FC Imabari និង ក្លិបចុងក្រោយ FC Ryukyu នៅលីគទី៣ជប៉ុន។

កីឡាករ Yusuke Muta
កីឡាករ Yusuke Muta
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T