កម្សាន្ត៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន Sina បានរាយការណ៍ថា តារាសម្ដែង លោក Nicholas Tse បានចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មមួយនៅទីក្រុងម៉ាកាវ ហើយនៅក្នុងកម្មវិធីនោះ តារាសម្ដែងរូបនេះ ក៏បានចែករំលែករឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ អំពីរឿងស្នេហារបស់ខ្លួន ជាមួយនឹងគូស្នេហ៍ តារាស្រី Faye Wong ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាសម្តែងប្រុសរូបនេះ បាននិយាយថា ឆ្នាំនេះរូបលោក នៅតែមិនអាចប្រារព្ធពិធីបុណ្យណូអែលជាមួយមិត្តស្រីរបស់ខ្លួនបានឡើយ។ ខណៈដែលបច្ចុប្បន្ន តារាស្រី Faye Wong មិននៅហុងកុងនោះទេ។ ហើយមកដល់ពេលនេះ លោក Nicholas Tse និងគូស្នេហ៍ មិនបានជួបជាង ២ ខែទៅហើយ រួមទាំងបានចែករំលែកទៀតថា ខ្លួនក៏មិនដឹងដែរថា នឹងអាចជួបគ្នាជាមួយគូស្នេហ៍នៅពេលណានោះទេ។
ម៉្យាងវិញទៀត កាលវិភាគការងារបច្ចុប្បន្ន របស់ពួកគេទាំងពីរ គឺខុសគ្នាឆ្ងាយណាស់ ហើយ លោក Nicholas Tse ក៏បានប្រាប់ថា ខ្លួនមានគម្រោងភាពយន្តជាច្រើន ដែលត្រូវទៅថតនៅហុងកុង។ តែទោះជាយ៉ាងណា តារាប្រុសរូបនេះ បានបញ្ជាក់ថែមទៀតថា ទំនាក់ទំនងបែបឆ្ងាយគ្នានេះ គឺមិនប៉ះពាល់ដល់ទំនាក់ទំនងស្នេហារវាងលោក និងគូស្នេហ៍របស់ខ្លួន នោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖